14/09/2019 12:44 GMT+7 Email Print Like 0

គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិភាក្សាអំពីសេចក្ដីព្រាងច្បាប់មួយចំនួន

 បន្តរបៀប​វារៈនៃសម័យប្រជុំលើកទី៣៧ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ គណៈ កម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋ​សភា​វៀត​​ណាម​បានផ្ដល់មតិស្ដីពីសេចក្ដីព្រាងច្បាប់ធ្វើ វិសោធនកម្ម បំពេញបន្ថែមមាត្រា​មួយ​ចំនួន​នៃ​ច្បាប់​សវនកម្ម​រដ្ឋ​។
 
គណៈកម្មការ​ហិរញ្ញវត្ថុ ថវិការរបស់រដ្ឋសភាបានចាត់ទុកថា តាមស្ថានភាព ជាក់ស្ដែងនាបច្ចុប្បន្ន ស្ថាប័នអធិការ​កិច្ច​និង​សវនកម្មរដ្ឋមានតួនាទី មុខងារនិង ភារកិច្ចខុសគ្នា។ ប្រសិន​បើមិន​មាន​កិច្ច​សហការ​យ៉ាង​ល្អ​រវាង​ស្ថាប័ន​ទាំង​ពីរនេះ នឹងបណ្ដាលអោយកើតមានឡើងសភាពជាន់គ្នាអំពីមុខសញ្ញា អង្គភាព និង ខ្លឹមសារធ្វើ​អធិការ​កិច្ច សវនកម្ម ព្រមទាំងប៉ះពាល់ដល់សកម្មភាព ធម្មតារបស់បណ្ដាស្ថាប័ន អង្គភាពនិងសហគ្រាស ផងដែរ។​ ប្រធានគណៈកម្មការយុត្តិធម៌របស់រដ្ឋសភាលោកស្រី Le Thi Nga បានចាត់ទុកថា៖
 
 “គប្បីកំណត់​ថា ស្ថាប័នសវនកម្មមានសិទ្ធិដាក់ពិន័យរដ្ឋបាល។ ប្រសិន បើចាត់ទុកថា មិនមែន​ជាស្ថាប័ន​រដ្ឋ​បាល​ គឺមិនមានសិទ្ធិដាក់ទណ្ឌកម្មនោះគឺ មិនត្រឹមត្រូវឡើយ។ ឧទាហរណ៍ថា តុលាការ​ក៏មាន​សិទ្ធិ​ដាក់​ពិន័យ​រដ្ឋ​បាល​នៅ ​តុលាការជំរុំជម្រះ ឬស្ថាប័នផ្សេងៗមួយចំនួនក៏មានសិទ្ធិអញ្ចឹងដែរ។ ​ហេតុដូច្នេះ ហើយ គ​ប្បីប្រគល់​អោយ​សវនកម្ម​មានសិទ្ធិដាក់ពិន័យរដ្ឋបា​ល”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ