05/10/2020 14:47 GMT+7 Email Print Like 0

គណកម្មការចលនាបោះឆ្នោតរបស់ ប្រធានាធិបតីលោក Trump បើក “យុទ្ធនាការ MAGA“


ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី Trump (រូបថត៖ Getty / baoquocte.vn)
 

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ គណកម្មការចលនាបោះឆ្នោតរបស់ ប្រធានាធិបតីលោក Trumpបានប្រកាសបើក "យុទ្ធនាការ MAGA" (ធ្វើឱ្យអាមេរិកអស្ចារ្យឡើងវិញ)។

ដូច្នេះព្រឹត្តិការណ៍ចលនាបោះ ឆ្នោតតាមរយៈអនឡាញ និងផ្ទាល់នឹងត្រូវបានរៀបចំឡើង ក្នុងអំឡុងពេលមួយខែមុនថ្ងៃបោះឆ្នោតផ្លូវការ។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅពេលដែលលោកប្រធានា ធិបតី Trump កំពុងទទួលការព្យាបាលនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Walter Reed ដោយសារលោកបានឆ្លងជំងឺកូវីដ ១៩។ យុទ្ធនាការ MAGA នឹងរួមមានព្រឹត្តិការណ៍តាមអនឡាញ ខណៈដែលការជជែកដេញដោលរបស់បេក្ខជនអនុប្រធានាធិបតីគ្រោងនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៧ ខែតុលា នៅទីក្រុង Salt Lake, Utah។ ព្រឹត្តិការណ៍ផ្ទាល់នានា នឹងត្រូវបានប្រព្រឹត្តិទៅ ក្រោយពីការជជែកដេញដោលទាំងនេះ និងដំណើរទស្សនកិច្ចរបស់ អនុប្រធានាធិបតីលោក Mike Pence ទៅកាន់រដ្ឋសំខាន់ៗនានាផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ