03/04/2021 14:11 GMT+7 Email Print Like 0

ខេត្ត Soc Trang ទប់ទល់នឹងស្ថានភាពជ្រាបចូលទឹកប្រៃដើម្បីការពារស្រូវរដូវសម្រាក

វាលស្រែនៅខេត្ត Soc Trang (រូបថត៖ http://baosoctrang.org.vn/)
 

ចាប់ពីចុងឆ្នាំ ២០២០ រហូតមកដល់បច្ចុប្បន្ន សំណង់ទប់ទល់នឹងទឹកប្រៃ និងផ្ទុកទឹកសាបជាច្រើនត្រូវបានវិនិយោគសាងសង់ ហើយដាក់ឲ្យប្រើប្រាស់។ ក្រៅពីនេះ មូលដ្ឋាននានាក៏បានធ្វើការឃោសនា និងចលនាប្រជាជនឲ្យដាំដំណាំស្រូវតាមអនុសាសន៍របស់ផ្នែកកសិកម្ម ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនិងទឹកប្រៃផងដែរ។ ដើម្បីកាត់បន្ថយការខូចខាតផលដំណាំ ដោយសារទឹកប្រៃជ្រាបចូលនោះ ផ្នែកកសិកម្មខេត្ត Soc Trang បានតាមដានស្ថានភាពយ៉ាងដិតដល់ ធ្វើបច្ចុប្បនភាពជាប្រចាំថ្ងៃនូវបម្រែបម្រួលអាកាសធាតុ ប្រភពទឹកនៅខ្សែទឹកលើនៃទន្លេ មេគង្គ និងតំបន់ដីសណ្តទន្លេ Cuu Long ទន្ទឹមនឹងនោះរៀប ចំប្រតិបត្ដិការឲ្យបានសមស្របនូវសំណង់ធារាសាស្រ្ត ផ្ទុកបម្រុងទឹកក្នុងវាលស្រែ ប្រព័ន្ធប្រឡាយបង្ហូជីមិញរទឹក និង បង្ហើយសំណង់បង្ករ ទប់ស្កាត់គ្រោះរាំងស្ងួត និងការជ្រាបចូលទឹកប្រៃ។ លោក Huynh Ngoc Nha ប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត Soc Trang បានឲ្យដឹងថា៖ “យើងខ្ញុំបានម្ចាស់ការក្នុងការបង្ការ ទប់ទល់នឹងគ្រោះរាំងស្ងួត ការជ្រាបចូល នៃទឹកប្រៃសម្រាប់រដូវប្រាំង ២០២០-២០២១ ក្នុងនោះបង្កើនដំណោះស្រាយមួយចំនួនដូចជា៖ ជួសជុលប្រព័ន្ធលូ ធ្វើឱ្យប្រសើរឡើងនូវទំនប់  ធានាប្រតិបត្តិការនៃប្រព័ន្ធលូ ក៏ដូចជាទំនប់ទឹកប្រៃ និងផ្ទុកទឹកសាប។ ក្រៅពីនេះ យើងខ្ញុំក៏បានណែនាំ និងជូនដំណឹងដល់ប្រជាកសិករអំពីតារាងប្រតិទិនដាំដុះ និងរដូវកាលណា ទីតាំងណាដែលត្រូវសាបព្រួសឱ្យបានសមស្របផងដែរ”។

ក្នុងការដាំដំណាំស្រូវ សម្រាប់រដូប្រាំងឆ្នាំ ២០២១ ស្រុក Chau Thanh បានសាបព្រួសពូជដំណាំលើផ្ទៃដី ១៤ ០០០ ហិកតា ហើយភាគច្រើនជាពូជស្រូវរយៈពេលខ្លី និងធន់នឹងគ្រោះរាំងស្ងួតខ្ពស់ដូចជា៖ OM18, OM5451, Dai ក្រអូប 8 និង RVT។ លោក Thai Thanh Dien មកពីភូមិ Giong Chua A ឃុំ An Hiep ស្រុក Chau Thanh បានឲ្យដឹងថា៖ “នៅឆ្នាំនេះ ស្ថានភាពជ្រាបចូលនៃទឹកប្រៃក៏បានជះឥទ្ធិពលយ៉ាងតិចតួចដែរ ដោយសារយើងបានបិទទំនប់ក្នុងឃុំទាំងស្រុងហើយ និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ស្រុក។ ស្រុកបានវិនិយោគ ស្ថានីយ៍ត្រួតពិនិត្យ ដូច្នេះហើយ ប្រជាកសិករអាចទទួលបានដំណឹងអំពីស្ថានភាពជ្រាបចូលទឹកប្រៃ ដើម្បីដកពិសោធន៍ ពោលគឺនៅពេលទឹកប្រៃគឺមិនបូមទឹកឡើយ ហើយនៅពេលមានទឹកសាបវិញ ទើបបូម ដើម្បីការពារផលដំណាំផងដែរ”។

ទន្ទឹមនឹងនេះ រដ្ឋអំណាចខេត្ត Chau Thanh ក៏បានផ្ដោតសំខាន់លើការងារឃោសនា និងណែនាំដល់ប្រជាកសិករឲ្យទប់ទល់នឹងទឹកប្រៃយ៉ាងម្ចាស់ការ។ លោក Nguyen Van Han  អនុប្រធានការិយាល័យ កសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក Chau Thanh បានមានប្រសាសន៍ថា៖ “យើងខ្ញុំបានណែនាំដល់បងប្អូនប្រជាកសិករឲ្យធ្វើផលិតកម្មដោយម្ចាស់ការ ដើម្បីយកទឹកបម្រើការងារកសិកម្ម និងកាត់បន្ថយការខូចខាត។ ស្រុកបានធ្វើការជួសជុលប្រព័ន្ធលូទប់ទឹកប្រៃជាប្រចាំ បើកថ្នាក់ហ្វឺកហ្វឹនបច្ចេកទេស និងជួយណែនាំដល់ប្រជាកសិករអំពីដំណោះស្រាយបច្ចេកទេសដាំដំណាំស្រូវក្នុងស្ថានភាពរាំងស្ងួត និងជ្រាតចូលទឹកប្រៃ។ ទន្ទឹមនឹងនេះ យើងខ្ញុំបានបញ្ជូនកម្មាភិបាលចុះពិនិត្យវាលស្រែជាប្រចាំ ដើម្បីក្ដាប់ជាប់ស្ថានភាពសត្វល្អិតចង្រៃ ក៏ដូចជាការប្រែប្រួលអាកាសធាតុ ដើម្បីជួយសម្រួលប្រជាកសិករឲ្យទាន់ពេលវេលាផងដែរ”។

ដោយបានទប់ទល់នឹងគ្រោះរាំងស្ងួត និងការជ្រាបចូលទឹកប្រៃយ៉ាងល្អនិងម្ចាស់ការនោះ ស្រូវរដូវប្រាំងរបស់ខេត្ត Soc Trang ទទួលបានទិន្នផលខ្ពស់។ បច្ចុប្បន្ននេះវិស័យកសិកម្មខេត្តកំពុងអនុវត្តន៍វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតនិងការជ្រាបចូលទឹកប្រៃ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃទឹកប្រៃលើផលស្រូវរដូវប្រាំងរបស់ខេត្តផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ