• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Ninh ត្រៀមខ្លួនជាស្រេចសម្រាប់វេទិកាទេសចរណ៍អាស៊ាន (ATF) ២០១៩

រហូតមកដល់ពេលនេះ ការងារត្រៀមរៀបចំសម្រាប់វេទិកាទេសចរណ៍អាស៊ាន (ATF) ២០១៩ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៨ ខែមករា នៅទីក្រុង Ha Long ខេត្ត Quang Ninh បានសម្រេចរួចរាល់ហើយ។

ទេសភាពនៅទីក្រុង Ha Long ខេត្ត Quang Ninh

រាល់ការងារត្រៀមរៀបចំអំពីទីកន្លែងរៀបចំព្រឹត្តិការណ៍ ទីកន្លែងស្នាក់នៅការងារភ័ស្តុភារ សន្តិសុខ សុខាភិបាល​ និងសុវត្ថិភាពម្ហូបអាហារត្រូវបានខេត្ត Quang Ninh រួមសហការយ៉ាងជិតស្និទ្ធិជាមួយអគ្គនាយកដ្ឋានទេសចរណ៍ ដើម្បីត្រៀមខ្លួនជាស្រេចទទួលនិងបម្រើតំណាងប្រមាណ ២ ០០០ នាក់ របស់ ATF ២០១៩។
លោក Pham Ngoc Thuy ប្រធាន មន្ទីរទេសចរណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖

"នេះគឺជាឱកាសមាសសម្រាប់ខេត្ត Quang Ninh ដើម្បីបន្តពង្រីកការឃោសនានិងផ្សព្វផ្សាយ រូបភាពទេសចរណ៍ Quang Ninh រួមចំណែកផ្សព្វផ្សាយរូបភាពវៀតណាមទៅកាន់ពិភពលោក។ រហូតមកដល់ពេលនេះ យើងខ្ញុំបានបង្ហើយការងារត្រៀមរៀបចំសម្រាប់ ATF ២០១៩ ហើយ។នេះក៏ជាឱកាសមួយសម្រាប់យើង ដើម្បីបង្ហាញពីភាពកក់ក្ដៅរបស់ស្ថានប័នរដ្ឋ សហគ្រាស ក៏ដូចជាសហគមន៍ទាំងមូលសម្រាប់ភ្ញៀវទេសចរណ៍ដែលមកទស្សនា​វៀត​ណាម ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-បេឡារុស្ស

នាព្រឹកថ្ងៃទី២០ ខែតុលា នៅទីស្នាក់ការក្រសួងការពារជាតិ លោកនាយឧត្តម សេនីយ៍ Nguyen Tan Cuong ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីទទួល និងជួបពិភាក្សា ការងារជាមួយ លោកឧត្តមសេនីយ៍ត្រី Muraveiko Pavel Nikolaevich ប្រធានអគ្គ សេនាធិការនៃកងកម្លាំងប្រដាប់អាវុធ អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការពារជាតិបេឡា រុស្សដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។

Top