05/03/2021 11:17 GMT+7 Email Print Like 0

ខេត្ត Ninh Thuan បំផុសការប្រឡងប្រណាំងពិសេស

ប្រតិភូបានបោះឆ្នោតលើរចនាសម្ព័ន្ធសមាសភាពនិងចំនួនបេក្ខជនឈរឈ្មោះសមាជិកសភានីតិកាលទី ១៥ និងក្រុមប្រឹក្សាប្រជាជនខេត្ត Ninh Thuan នីតិកាលទី ១១  (រូបថត៖ TTXVN)
 

នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០២១ គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានបំផុសការប្រឡងប្រណាំងពិសេសដោយប្រធានបទ៖ “សាមគ្គីភាព ភាពច្នៃប្រឌិត ប្រឡងប្រណាំងអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៥ និងសមាជិក ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១ - ២០២៦”។ ខ្លឹមសារនៃការប្រឡងប្រណាំងពិសេសនេះស្តីពីការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ នៅតាមមូលដ្ឋាននានាក្នុងខេត្ត ដែលត្រូវបានអនុវត្តស្របតាមច្បាប់ស្តីពីការបោះឆ្នោត។

ការបំផុសវគ្គប្រឡងប្រណាំងពិសេសនេះធ្វើឡើងក្នុងគោលបំណងធ្វើឱ្យអ្នករាល់គ្នាយល់ និងចូលរួមយ៉ាងសកម្មក្នុងការរៀបចំសម្រាប់ថ្ងៃបោះឆ្នោត។ ដើម្បីឱ្យការបោះឆ្នោតទទួលបានលទ្ធផលល្អបំផុតនោះ គណៈកម្មាធិការប្រជាជនខេត្តបានដឹកនាំមន្ទីរ សាខា និងអាជ្ញាធរមូលដ្ឋាន រៀបចំចាត់ចែងអនុវត្តន៍ល្អ នូវការងារត្រៀមរៀបចំការបោះឆ្នោតឱ្យស្របតាមខ្លឹមសារ វឌ្ឍនភាពនិងផែនការការងារបោះឆ្នោតផង ដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ