• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Binh Phuoc ក្ដាប់ជាប់ឱកាស ពង្រីកឧត្តមភាពដើម្បីអភិវឌ្ឍ

 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចូលរួមពិធីបើកសម័យប្រជុំលើកទី១២ ក្រុម ប្រឹក្សាប្រជាជនខេត្ត Binh Phuoc នីតិកាលទី៩។
 

នាព្រឹក​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ចូល​រួម​​ពិធីបើកសម័យប្រជុំលើកទី១២ ក្រុម ប្រឹក្សាប្រជាជនខេត្ត Binh Phuoc នីតិកាលទី៩។
 
ថ្លែងនៅ​ទីនេះ លោកស្រី ប្រធានរដ្ឋសភាបានស្នើឲ្យខេត្ត Binh Phuoc នៅពេលដំណើការរៀបចំ ប្រភព​កម្មាភិបាល​ គឺត្រូវការធានាលក្ខណៈប្រជាធិបតេយ្យ បើកចំហ ផ្តោតសារសំខាន់​លើការជ្រើស​រើស​អ្នក​ដែល​មាន​បទ​​ពិសោធន៍​ជាក់ស្ដែង ត្រូវបានអ្នកបោះឆ្នោតនិងប្រជាជនស្រឡាញ់រាប់អាន ក៏ដូចជាមានសមត្ថ ភាព​គ្រប់គ្រាន់​ដើម្បីតំណាងឲ្យឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាជនផងដែរ។
 
ស្ងើចសរសើរ​ខេត្ត Binh Phuoc បានជំនះពុះពារលើការលំបាកនិង បញ្ហាប្រឈម​ជាច្រើន​ក្នុង​បរិបទ​នៃជម្ងឺ​រាត​ត្បាត​ Covid-19 លោកស្រី Nguyen Thi Kim Ngan បានលើកសំណើបន្ថែមទៀតថា៖
 
“ខេត្ត​ Binh Phuoc ត្រូវផ្ដោតអារម្មណ៍ដើម្បីក្ដាប់ជាប់ឱកាស ពង្រីក​ឧត្តមភាព​របស់​ខេត្តមួយ​ដែលស្ថិត​នៅក្នុង​តំបន់សេដ្ឋកិច្ច​សំខាន់នៅ Nam Bo ខាងកើត បន្តកែលម្អយ៉ាងខ្លាំងក្លានូវបរិយាកាសវិនិយោគ អាជីវ កម្មឲ្យ​បាន​កាន់​តែងាយស្រួល​ តម្លាភាពនិងសមភា​ព ព្រមទាំងអនុវត្តឲ្យ បាន​ល្អនូវការ​ងារបើកទុន​វិនិយោគ​សាធារណៈ​។ ខ្ញុំស្នើឲ្យគណៈកម្មាធិការ ប្រជាជនខេត្តត្រូវអនុវត្តភារកិច្ចនេះឲ្យបានល្អ ហើយក្រុម​ប្រឹក្សា​ប្រជាជន​ធ្វើ ​ការឃ្លាំមើលដើម្បីជំរុញដំណើរការបើកទុនវិនិយោគសា​ធារណៈ​ ចាត់វិធាន ការជួយ​ឧបត្ថម្ភដល់​គំរូអាជីវកម្ម​ដែល​មាន​សមត្ថភាពអភិវឌ្ឍយ៉ាងឆាប់ រហ័សនៅក្នុងតំបន់ ក៏ដូចជាអាជីវកម្មដែលបានបោះទុន កំពុង​បោះ​ទុន ​និងពង្រីកការបោះទុន ក្នុងគោលដៅទទួលរ​លកដើមទុនថ្មីចូលមកខេត្ត​”៕ ​


 

 តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top