14/02/2020 10:21 GMT+7 Email Print Like 0

ខេត្តហ៊ូប៉ី ប្រទេសចិនជូនដំណឹងថាមានអ្នកស្លាប់ ២៤២ នាក់ បន្ថែមទៀត ដោយវីរុស Covid -19


បុគ្គលិកពេទ្យដែលធ្វើការនៅមន្ទីរពេទ្យវាលមួយក្នុងទីក្រុង Wuhan (រូបថត៖ THX/TTXVN)
 

ខេត្តហ៊ូប៉ី ប្រទេសចិន បានជូនដំណឹង​ថា ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 នៅខេត្តនេះ គិតដល់​ត្រឹមថ្ងៃទី ១២ ខែកុម្ភៈ បាន​កើនឡើងដល់ ២៤២ នាក់។ 

តាម​នោះចំនួនអ្នកស្លាប់សរុបនៅក្នុងខេត្តនេះគិតដល់ត្រឹមថ្ងៃទី ១២ ខែកុម្ភៈ មានចំនួន ១.៣១០ នាក់ និង​មាន​ចំនួន​ ១.៣៥០ នាក់នៅទូទាំងប្រទេសចិន។នៅក្នុងសេចក្តីជូនដំណឹងលើគេហទំព័ររបស់ខ្លួននាថ្ងៃទី ១៣ ខែកុម្ភៈ ​គណៈ កម្មាធិការសុខាភិបាលខេត្តហ៊ូប៉ី បានឲ្យដឹងថា មានអ្នកឆ្លងវីរុសនេះចំនួន ១៤,៨៤០ នាក់ នៅខេត្ត​នេះ ដែលបាននាំចំនួនអ្នកឆ្លងវីរុស Covid- 19 សរុបនៅខេត្តនេះឡើងដល់ ៤៨.២០៦ នាក់ ចាប់តាំង​ពីពេល​មាន​ការផ្ទុះឡើងជំងឺ នាខែធ្នូឆ្នាំ ២០១៩ ។ គណៈកម្មាធិការសុខាភិបាលខេត្តហ៊ូប៉ី បានប្រកាសថា​ចាប់​ផ្តើម​ធ្វើរោគ​វិនិច្ឆ័យ​ជំងឺនេះ ដោយប្រើវិធីសាស្ត្រព្យាបាលថ្មីចាប់ពីថ្ងៃ​ទី​​១៣ ខែកុម្ភៈ​​៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ