04/01/2020 15:27 GMT+7 Email Print Like 0

ខុទ្ទកាល័យរដ្ឋសភាអនុវត្តភារកិច្ចសម្រាប់ឆ្នាំ ២០២០


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងក្នុងសន្និសីទ (រូបថតៈ TTXVN)
 

នាព្រឹក​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​អញ្ជើញ​ចូល​រួមនិងថ្លែងសុន្ទរកថាសន្និសីទដើម្បីបូកសរុបការងារនៅឆ្នាំ ២០១៩ និងដាក់ពង្រាយ​ភារ​កិច្ច​របស់​ខុទ្ទ​​កាល័យ​រដ្ឋសភាឆ្នាំ ២០២០។
 
ថ្លែងមតិក្នុង​សន្និសីទនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន កោតសរសើរ​ចំពោះ​លទ្ធផល​ដែល​ការិយាល័យ​រដ្ឋសភាសម្រេចបាន ក្នុងឆ្នាំ ២០១៩ ព្រមទាំងបញ្ជាក់ច្បាស់ថា លទ្ធផលសម្រេចបានទាំងនេះ ក៏ជាទំនួលខុស​ត្រូវដ៏ធ្ងន់ធ្ងរ ដែលទាមទារឱ្យខុទ្ទកាល័យត្រូវខិតខំបន្ថែមទៀត ដើម្បីបំពេញភារកិច្ចដែលរដ្ឋស ភា​បាន​ប្រគល់ជូនសម្រាប់ឆ្នាំខាងមុខ។
 
ពោលគឺ​ នៅឆ្នាំ ២០២០ រដ្ឋសភាវៀតណាមកាន់តួនាទីជាប្រធានក្រុមប្រឹក្សាអន្តរសភាអាស៊ានលើកទី ៤១ (AIPA ​៤១)។ នេះគឺជាកិត្តិយសផង និងមោទនភាព ផង ប៉ុន្តែក៏ជាការទទួលខុសត្រូវខ្ពស់ផងដែរ។ លោក​​ស្រី​ប្រធាន​រដ្ឋ អញ្ជើញមានប្រសាសន៍ថា៖ “បន្តការកែលម្អនូវការងារប្រឹក្សានិងបម្រើសកម្មភាពរបស់រដ្ឋសភា។ សម​មិត្តត្រូវតាមដានយ៉ាង ដិតដល់នូវកម្ម​វិធីនិង​ផែន​ការដែល​បាន​រដ្ឋសភានិង​ទីភ្នាក់​ងារ​​របស់​រដ្ឋសភា​ដាក់​ចេញ​ ដើម្បីអភិវឌ្ឍផែនការជាបន្ទាន់ បម្រើដល់ការអនុវត្តន៍ភារកិច្ច។ យោងលើមូលដ្ឋាននោះ ខុទ្ទកាល័យ​បាន​បែង​ចែកពេលវេលាសមស្របសម្រាប់ ដើម្បីស្រាវជ្រាវយ៉ាងស៊ីជម្រៅ ម្ចាស់ការដាក់ចេញសំណើរ និងលើក​កម្ពស់​គុណភាពនៃការផ្តល់យោបល់និងបម្រើក្នុងវិស័យនីតិប្បញ្ញត្តិនិងសកម្មភាពកិច្ចការបរទេសជាដើម”។
 
លោក​ស្រីប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ខុទ្ទកាល័យរដ្ឋសភា​ចាំបាច់​ត្រូវបន្ត​ការផ្សព្វ​ផ្សាយ​លទ្ធ​ផល​នៃការ​ផ្តល់​ប្រឹក្សា​និងបម្រើដល់កម្មវិធីបច្ចេកវិទ្យាព័ត៌មាន ក្នុងឆ្នាំ ២០១៩ ដើម្បីជំ​រុញបន្ថែម​លើការ​អនុវត្ត​បច្ចេក​វិទ្យា​ព័ត៌មាន​ ក្នុងការផ្តល់ប្រឹក្សានិងបម្រើសកម្មភាព​របស់រដ្ឋសភា៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ