13/09/2019 14:11 GMT+7 Email Print Like 0

ក្រុមអ្នកកែសម្រួលនៃអនុគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច-សង្គម​មហាសន្និបាត​លើកទី ១៣ នៃបក្សកុម្មុយនិស្ត​វៀតណាម​ស្រាវជ្រាវ​អំពីភាព​ជាក់ស្តែងនៃគោល​នយោបាយ​របស់អាមេរិក​​


 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូថថត៖ TTXVN) 
 

ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិក ក្រុមអ្នកកែសម្រួលនៃអនុគណៈកម្មការទទួលបន្ទុកសេដ្ឋកិច្ច-សង្គម​មហាសន្និបាត​លើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងផែនការ​និង​វិនិយោគ​វៀត​​ណាម​ លោក Nguyen Chi Dung  បានអញ្ជើញមកកាន់ទីក្រុងវ៉ាស៊ីនតោននាថ្ងៃទី ១០ ខែកញ្ញា ហើយ​មាន​ជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់ធនាគារពិភព(WTO) វិទ្យាស្ថានប៊្រុកឃី Brookings មជ្ឈមណ្ឌល​សិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) និង Asia Group។

ដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាម លើកនេះមាន​គោល​បំណង​ចង់​ផ្លាស់​ប្តូរ​និង​ស្រាវ​ជ្រាវ​អំពីភាព​ជាក់​​ស្តែង​នៃគោលនយោបាយនៅអាមេរិក ក៏ដូច​ជាសរុបរាល់យោបល់​និងដំបូន្មាន​ពីអ្នក​ជំនាញ​ដើម្បី​ត្រៀម​កសាង​​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់វៀតណា​មនាពេលខាងមុខផងដែរ។​ ក្នុងជំនួបការងារនេះ ភាគី​ទាំង​ពីរពិភាក្សាលើប្រធានបទជាច្រើនដូចជាបរិបទពិភពលោកនិងនិន្នាការសកលលោក គោលដៅ​និង​ចក្ខុវិស័យ​ ដំណោះស្រាយចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច ការអភិវឌ្ឍន៍វិទ្យាសាស្ត្រ ក៏ដូចជា អំពីយុទ្ធសាស្ត្រ“ ខ្សែក្រវាត់​និងផ្លូវ” របស់ចិន និងគំនិតផ្តួចផ្តើម“ មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក” របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ​៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ