13/04/2020 14:08 GMT+7 Email Print Like 0

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមដឹកជញ្ជូនពលរដ្ឋវៀតណាមនៅជប៉ុនវិលត្រឡប់មកប្រទេសវិញ


 យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម
 

ពលរដ្ឋ​វៀតណាមចំនួន ១២ នាក់ វិលត្រឡប់មក វៀតណាមវិញ តាមរយៈជើងហោះហើរ VN311 ពីទីក្រុងតូក្យូ មក​ទីក្រុង​ហាណូយ ដែលចេញដំណើរនៅម៉ោង ៨:០០ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ (តាមម៉ោងវៀតណាម)។
 
ក្រុមហ៊ុន ​អាកាសចរណ៍វៀត ណាម (Vietnam Airlines) បានសហការជាមួយក្រសួងការបរទេសវៀតណាម ស្ថានទូត ​វៀតណាម ប្រចាំនៅប្រទេស ជប៉ុន និងអាជ្ញាធរមានសមត្ថ កិច្ចជប៉ុន ដើម្បីអនុវត្តន៍ការ ដឹកជញ្ជូន ពលរដ្ឋវៀត​ណាម​ចំនួន ១២ នាក់ វិលត្រឡប់មក វៀតណាមវិញ តាមរយៈជើង ហោះហើរ VN311 ពីទីក្រុងតូក្យូ មកទីក្រុងហាណូយ​ ដែលចេញដំណើរនៅម៉ោង ៨:០០ ថ្ងៃទី ១២ ខែមេសា (តាមម៉ោងវៀតណាម)។
 
ពលរដ្ឋទាំងនេះរួម​មានទាំងអ្នកដំណើរដែលជាប់គាំងនៅអាកាសយានដ្ឋាន Narita ផង ដោយ សារតែការរឹត​ត្បិត​ការឆ្លង​ដែនរបស់ជប៉ុន ដើម្បីការពារនិងប្រយុទ្ធប្រឆាំង Covid-19 និងក្រុមហ៊ុនអាកាស​ចរណ៍​ដែល​បាន​បញ្ឈប់​ការ​ហោះហើរមកកាន់ប្រទេសវៀតណាម។ ក្រៅពីនោះ ជើងហោះហើរនេះ ក៏មានពលរដ្ឋ​វៀត​ណាម​ដែល​កំពុង​ជួប​ការលំបាកខ្លាំងនិងគ្មានកន្លែងស្នាក់នៅស្ថេរភាពនៅប្រទេសជប៉ុន ក៏ទទួលបានការ​ជួយឧបត្ថម្ភ​ពីស្ថានទូត​វៀត​ណាម​ប្រចាំនៅ​ជប៉ុន ដើម្បីធ្វើមាតុភូមិនិវត្ត​ន៍។
 
ចាប់តាំងពីជំងឺរាត​ត្បាតa Covid-19 ឆ្លងរាលដាលជំវិញពិភពលោកមក ក្រុមហ៊ុនអាកាស ចរណ៍ជាច្រើនបាន​បញ្ឈប់​ការហោះហើរ​អន្តរជាតិ ហើយក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានសហការជាមួយ​អាជ្ញាធរ​នៅក្នុង​ប្រទេស​ជា​ច្រើន​ ដើម្បីអនុវត្តន៍ជើងហោះហើរមាតុភូមិនិវត្តន៍សម្រាប់ទាំងពលរដ្ឋវៀតណាមនិង ជនជាតិ​បរទេស ​ដូចជាជើងហោះហើរពិសេសដើម្បីបញ្ចូនជនជាតិ វៀតណាមនៅទីក្រុងវូហាន (ចិន) វិលត្រឡប់មកវៀត​ណាម​វិញ និងជើងហោះហើរមាតុភូមិនិវត្តន៍សម្រាប់ជនវៀតណាមនៅប្រទេសហ្វីលីពីន អឺរ៉ុប ថៃ ក៏ដូច​ជាជើង​ហោះហើរ ដែលដឹកព​លរដ្ឋអាឡឺម៉ង់ សហភាពអឺរ៉ុប​ទៅកាន់ប្រទេស​រៀងៗខ្លួន​ផង៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ