12/04/2020 15:23 GMT+7 Email Print Like 0

ក្រុមហ៊ុនរបស់វៀតណាមផ្តល់ជូនរដ្ឋាភិបាល Moldova នូវឧបករណ៍ធ្វើតេស្តចំនួន ៦០០ ឈុត


 តំណាងក្រុមហ៊ុនរបស់វៀតណាមជូនរដ្ឋអំណាច Moldova នូវឧបករណ៍ធ្វើតេស្តចំនួន ៦០០ ឈុត (ប្រភព៖ Komsomolskaia Pravda / VOV)
 

តាមរយៈ​បណ្តាញសង្គម ប្រជាជន Moldova បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ Farmacia Orient ដោយ​សង្ឃឹម​ថាក្រុម​ហ៊ុន​នឹងបន្តរួមដំណើរជាមួយប្រជាជន និងរដ្ឋាភិបាល Moldova ក្នុងការខិតខំប្រឹង​ប្រែង​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​នេះ។
 
សំដៅរួម​ដៃគ្នា ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 នៅ Moldova នោះ នាពេលថ្មីៗនេះ ក្រុមហ៊ុន​ឱសថ​ស្ថាន​ Farmacia Orient របស់ វៀតណាម ដែលមានមូលដ្ឋា​ននៅ Moldova បានប្រគល់ឧបករណ៍ធ្វើតេស្ត​វីវុស SARS-CoV-2​ ចំនួន ៦០០ ឈុត ជូនដល់ស្ថាប័នសុខាភិបាល សាធារណជាតិ Moldova។
 
រដ្ឋាភិបាល M​oldova និងតំណាងស្ថាប័នសុខភិបាលសាធារណៈជាតិ Moldova បានវាយតម្លៃ​ខ្ពស់ចំពោះ​ការជួយ​ឧបត្ថម្ភ​ទាន់​ពេលវេលារបស់ក្រុមហ៊ុន Farmacia Orient ព្រមទាំងសង្កត់ធ្ងន់ថា សកម្មភាពជាក់ស្ដែងនេះរបស់ Farmacia Orient បានពង្រឹងថែមទៀតនូវក្ដីជឿជាក់ថា ស្មារតីចែករំលែក រួមកម្លាំងកាយ​ចិត្ត​ទើប​អាច​យក​ឈ្នះលើ​ជំងឺរាតត្បាត សកល COVID-19។ តាមរយៈបណ្តាញសង្គម ប្រជាជន Moldova បានថ្លែងអំណរ​គុណដ​ល់ថ្នា​ក់​ដឹកនាំ Farmacia Orient ដោយសង្ឃឹមថាក្រុមហ៊ុននឹងបន្តរួមដំណើរជាមួយប្រជាជន និងរដ្ឋាភិបាល Moldova ក្នុងការ​ខិតខំប្រឹងប្រែងទប់ស្កាត់ជំងឺរាតត្បាតនេះផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ