13/02/2020 10:41 GMT+7 Email Print Like 0

ក្រុមវិនិយោគិនអាមេរិក - កូរ៉េខាងត្បូងចាប់អារម្មណ៍ក្នុងការអភិវឌ្ឍគម្រោងអគ្គិសនីឧស្ម័ន LNG នៅវៀតណាម


ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)
 

នារសៀល​ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានទទួល​ជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនអាមេរិក - កូរ៉េខាងត្បូង ដែលចាប់​អារម្មណ៍​លើការ​អភិវឌ្ឍ​គម្រោង​អគ្គិ សនីឧស្ម័ន LNG (Liquefied Natural Gas) នៅវៀតណាម (ECV)។
 
នៅក្នុងជំនួប​នេះ តំណាងបណ្តាសហគ្រាសបានបញ្ជាក់ពីចំណាប់អារម្មណ៍និងបំណងចង់វិនិយោគលើ គម្រោង​អគ្គិសនី​​ឧស្ម័ន LNG ដើម្បីរួមចំណែកអភិវឌ្ឍប្រភពថាមពលស្អាត និងធានា​ការផ្គត់​ផ្គង់​អគ្គិសនី​គ្រប់​គ្រាន់​សម្រាប់​ផលិតកម្ម​និងការប្រើប្រាស់ ក៏ដូចជាសម្រាប់អភិវឌ្ឍន៍ប្រភពធនធានមនុស្ស មានគុណភាព​ខ្ពស់ក្នុង​វិស័យ​អគ្គិសនី​ឧស្ម័ន។ យ៉ាងណាមិញ ក្រុមវិនិយោគិនបានប្តេជ្ញាធ្វើការវិនិយោគរយៈពេលវែង ព្រមទាំងធានា​គុណភាព​និង​ប្រសិទ្ធភាពនៃបណ្តាគម្រោងអគ្គិនសីឧស្ម័ន LNG នៅវៀតណាម។
 
ជាការឆ្លើយតប​ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាម តែងតែ​លើកទឹកចិត្ត​និង​បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសទាំងក្នុង​និងក្រៅប្រទេស ចូលរួមវិនិ យោគលើ​បណ្តាគម្រោង​ថាមពល​នៅវៀតណាម។ ទន្ទឹមជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី​បានចាត់ទុកថា ​ការ​វិនិយោគ​ត្រូវតែសមស្របជាមួយនឹងផែនការរៀបចំអគ្គិសនីនៅវៀតណាម ហើយផលិតផល​អគ្គិសនី​ក៏ត្រូវ​មាន​តម្លៃ​ប្រកួត​ប្រជែង រួមទាំងស្របតាមប្រព័ន្ធបញ្ជូនអគ្គិសនីទៀតផង។ ចំណែកឯវិនិយោគិនអាមេរិក លោក​ឧបនាយក​រដ្ឋមន្ត្រីបានអះអាងថា ​វៀតណាមតែងតែចាត់ទុក​អាមេរិក ជាដៃគូមួយ​ក្នុងចំណោម​ដៃគូ​ជួរ​មុខ​របស់​ខ្លួន​។ ការដែលវិនិយោគិនអាមេរិក បង្កើនការវិនិយោគនៅវៀតណាមនឹង ជួយធ្វើឱ្យមាន​តុល្យភាព​ពាណិជ្ជកម្ម​និងនាំចេញ - នាំចូលរវាងប្រទេស​ទាំងពីរផ​ងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ