10/08/2020 14:12 GMT+7 Email Print Like 0

ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍ស្តីពីការផ្ទុះនៅទីក្រុងបេរូត


ទិដ្ឋភាពនៃការផ្ទុះដ៏កក្រើកក្នុងទីក្រុងបេរូត ប្រទេសលីបង់ថ្ងៃទី ៤ ខែសីហាឆ្នាំ ២០២០ (រូបថត៖ AFP/TTXVN)
 

ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ានបានសម្តែងនូវសមានចិត្តនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះរដ្ឋាភិបាល ប្រជាជនលីបង់ គ្រួសារជនរងគ្រោះនិងអ្នកទាំងអស់ដែលរងគ្រោះដោយសោកនាដកម្មនេះ។
 
ទទួលបានព័ត៌មានស្តីពីការផ្ទុះ ដំធំមួយនៅកំពង់ផែនៃទីក្រុង បេរូត រដ្ឋធានីលីបង់ កាលពីថ្ងៃទី ៤ ខែសីហា បណ្តាលឱ្យមានការខាតបង់ យ៉ាងដំណំនោះ យោងតាមសំណើរបស់ វៀតណាម នៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២០ ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍មួយស្តីពីឧប្បត្តិហេតុនេះ។ ក្រុមរដ្ឋ មន្រ្តីការបរទេសអាស៊ានបានសម្តែងនូវសមានចិត្តនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះរដ្ឋាភិបាល ប្រជាជនលីបង់ គ្រួសារជនរងគ្រោះនិងអ្នកទាំងអស់ដែលរងគ្រោះដោយ សោកនាដកម្មនេះ។
 
ចែករំលែកនូវភាពសោកសៅនិងការបាត់បង់ដែលបណ្តាលមកពីការផ្ទុះនេះ អាស៊ានបានបញ្ជាក់ពីសាមគ្គីភាពរបស់ខ្លួនជាមួយលីបង់ ហើយសង្ឃឹមថា រដ្ឋាភិបាលនិងប្រជាជនលីបង់នឹងជៀសផុតនិងជំនះពុះពារលើផលវិបាកនេះយ៉ាងឆាប់រហ័ស។ ចំពោះព័ត៌មានដែលថា ពល រដ្ឋនៃបណ្តាប្រទេសអាស៊ានមួយចំនួន ស្ថិតក្នុងចំណោមអ្នកស្លាប់ រងរបួសនិងបាត់ខ្លួន ក្រុមរដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញា ផ្តល់ជំនួយខាងកុងស៊ុល ដល់ពលរដ្ឋអាស៊ាននៅលីបង់ ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់របស់អាស៊ាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ