20/11/2021 09:35 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខពិភាក្សាអំពី វិបត្តិមនុស្សធម៌នៅអាហ្គានីស្ថាន

នៅថ្ងៃទី១៧ ខែវិច្ឆិកា នៅទីស្នាក់ការអង្គការសហប្រជាជាតិ (អ.ស.ប) ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប បានពិភាក្សាអំពី វិបត្តិមនុស្សធម៌នៅអាហ្គានីស្ថាន។

ក្រុមប្រឹក្សាសន្តិសុខអ.ស.បបើកកិច្ចប្រជុំអំពីស្ថានការណ៍អាហ្គានីស្ថាន។
(រូបថត៖ អ្នកសារព័ត៌មាន VOV ប្រចាំអាមេរិក)


ថ្លែងនៅកិច្ចប្រជុំ លោក Phan Ho The Nam តំណាងស្ថានបេសកកម្មវៀតណាម ប្រចាំអ.ស.ប បានចែករំលែកការព្រួយបារម្ភចំពោះស្ថានការណ៍កាន់តែលំបាករបស់ប្រជាជនអាហ្គានីស្ថាន ជាពិសេសគឺស្ថានការណ៍អសន្តិសុខស្បៀងអាហារកាន់តែធ្ងន់ធ្ងរ។
តំណាងវៀតណាមបានសង្កត់ធ្ងន់ទៅលើសារ សំខាន់នៃការធ្វើសន្ទនាសំដៅ ស្វែងរកដំណោះស្រាយនយោបាយដ៏គ្រប់ជ្រុងជ្រោយមួយ ក្នុងនោះធានាការចូលរួម យ៉ាងពេញលេញរបស់នារីនិងយុវជន។ តំណាងវៀតណាមក៏បានសង្កត់ធ្ងន់ទៅលើ ភាពចាំបាច់នៃការធានាស្ថិរភាព សុវត្ថិភាពនិងផលប្រយោជន៍របស់ប្រជាជនអាហ្គានីស្ថាន ព្រមទាំងអំពាវនាវឲ្យភាគីពាក់ព័ន្ធគោរពយ៉ាងគ្រប់គ្រាន់តាមកាតព្វកិច្ចនៃច្បាប់មនុស្សធម៌អន្តរជាតិ ធានាការរក្សាប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្ម ចាំបាច់សម្រាប់ប្រជាជន អាហ្គានីស្ថានផងដែរ៕

បណ្តាព័ត៌មានបានផ្សាយ