29/08/2020 17:45 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីស្ថានភាពមនុស្សធម៌នៅស៊ីរីនិងបញ្ហាកូរ៉េខាងជើង

នៅថ្ងៃទី ២៧ ខែសីហា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមប្រព័ន្ធអ៊ិនធឺរណែតស្តីពីស្ថានភាពមនុស្សធម៌នៅស៊ីរី និងផ្ទៀងស្តាប់នូវរបាយការណ៍ស្តីពីសកម្មភាពរបស់គណៈកម្មការលេខ ១៧១៨ ទាក់ទងនឹងបញ្ហាកូរ៉េខាងជើង។

ទិដ្ឋភាពនៃកិច្ចប្រជុំស្តីពីស្ថានភាពនៅស៊ីរីនិងកូរ៉េខាងជើង


ឯកអគ្គរដ្ឋទូតលោក Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិបានគូសបញ្ជាក់ពីសារសំខាន់នៃការធានាឲ្យបានការទាក់ទងផ្ទាល់ជំនួយមនុស្សធម៌នៅស៊ីរី ក៏ដូចជាគាំទ្រនូវតួនាទីរបស់អង្គការសហប្រជាជាតិនិងដៃគូក្នុងការថែរក្សាជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរី។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអំពាវ នាវដល់សហគមន៍អន្តរជាតិ ជួយដល់ប្រទេសស៊ីរីលើគ្រប់បែបយ៉ាង រួមទាំងការឆ្លើយតបនឹងផលប៉ះពាល់របស់កូវីដ ១៩ សមស្របតាមតម្រូវការរបស់ស៊ីរី។

នៅថ្ងៃដដែលនេះ ក្រុមប្រឹក្សាសន្តិសុខក៏បានបើកកិច្ចប្រជុំមួយទៀតដើម្បីស្តាប់របាយការណ៍ស្តីពីសកម្មភាពរបស់គណៈកម្មការលេខ ១៧១៨ ទាក់ទងនឹងបញ្ហាកូរ៉េខាងជើង។ ថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអះអាងនូវគោលនយោបាយរបស់វៀតណាមក្នុងការគាំទ្រដល់ការរំសាយអាវុធនុយក្លេអ៊ែរ ព្រមទាំងបានអះអាងថា វៀតណាមតែងតែអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់សេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខ និងត្រៀមជាស្រេច ចូលរួមចំណែកសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ