01/05/2020 16:19 GMT+7 Email Print Like 0

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ៖“ COVID – 19 ជះឥទ្ធិពលអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងនយោបាយ និងមនុស្សធម៌នៅស៊ីរី”



 បុគ្គលិកសុខាភិបាលធ្វើតេស្តសីតុណ្ហាភាពរាងកាយដើម្បីការពារការរីករាលដាលនៃ COVID (រូបថត៖ AFP / TTXVN)
 

នាព្រឹក​និងរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្រុមប្រឹក្សាសន្តិ​សុខ​នៃ​អង្គ​ការស​ហ​ប្រជា​ជាតិ​បាន​បើក​កិច្ច​ប្រជុំ​តាម​រយៈប្រព័ន្ធវីដេអូចំនួន ២ ដើម្បីពិភាក្សាអំពីស្ថានភាពនយោបាយ និងបញ្ហាមនុស្សធម៌នៅស៊ីរី។
 
អគ្គលេខាធិ​ការរងនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកមនុស្សធម៌ និងការសម្របសម្រួលជួយ​ឧបត្ថម្ភ​ជាបន្ទាន់​ លោក Mark Lowcock និងបេសកកជនពិសេសរបស់ អគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ​ប្រចាំ​នៅ​ស៊ីរី​លោក Geir Pedersen បាន​បញ្ជា​ក់​ឡើង​វិញពីសារៈ​សំខាន់​នៃការរក្សា​ស្ថានភាព​សន្តិសុខប្រកប​ដោយ​សុវត្ថិភាព​ ជាពិសេសគឺគោរពកិច្ចព្រមព្រៀងឈប់បាញ់នៅខេត្ត Idlib នៅភាគពាយព្យស៊ីរី ចាប់ពីថ្ងៃទី ៦ ខែមីនា​ឆ្នាំ ២០២០ ។ មន្ត្រីអង្គការសហប្រជាជាតិទាំងពីររូបនេះ បានឯកភាពថា នេះជាប្រការ​ចាំបាច់​សម្រាប់​ជំរុញការស្វែង​រកដំណោះ​ស្រាយនយោបាយក៏ដូចជាសម្រាប់សកម្មភាពជំនួយមនុស្សធម៌នៅស៊ីរី។
 
អញ្ជើញថ្លែងអំពីស្ថានភាពនយោបាយ​នៅស៊ីរី ឯកអគ្គរដ្ឋទូតវៀលោក Dang Dinh Quy ប្រធានក្រុមបេសកកម្ម​វៀត​ណាម​ប្រចាំ នៅអង្គការសហប្រជាជាតិបាន កត់សម្គាល់នូវការវិវឌ្ឍនយោបាយនិងសន្តិសុខជាច្រើននៅ ស៊ីរី ដោយចាត់ទុក​ថា ចាំបាច់ត្រូវទាញយកផលប្រយោជន៍ពីបទឈប់បាញ់ចាប់ពីថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០២០ ដើម្បីពង្រឹងការចរចា ​ស្វែងរកដំណោះស្រាយសន្តិភាពដ៏យូរអង្វែងសម្រាប់ជម្លោះក្នុងរយៈពេលមួយទ​សវត្សរ៍​នៅ ស៊ីរី៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ