• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាជាលើកដំបូងអំពីការ បង្កើនកិច្ចសហប្រតិបតិ្តការរវាងអង្គការសហប្រជាជាតិនិងអាស៊ាន


 លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.បធ្វើជាអធិបតីក្នុងកិច្ចប្រជុំ។
 

នាថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២០ នៅទីក្រុងញូវយ៉ក ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជា​ជាតិ​បាន​រៀប​ចំ​សម័យ​ពិភាក្សាអំ​ពី​ទំនាក់ទំនងសហប្រតិបតិ្តការ រវាងអង្គការសហប្រជាជាតិនិង​អាស៊ាន​ក្នុង​ការ​រក្សា​សន្តិភាព​និង​សន្តិសុខ អន្តរជាតិ ក្រោមអធិបតីភាពរបស់វៀតណាម ប្រធានក្រុមប្រឹក្សាសន្តិសុខ ក្នុងខែមក​រា​ឆ្នាំ​២០២០​។ អញ្ជើញចូលរួមសម័យពិភាក្សានេះមានវត្តមានអគ្គ លេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងអគ្គលេខា ធិការអាស៊ានលោក Lim Jock Hoi។
 
ថ្លែងនៅទី​នេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុម បេសក​កម្ម​វៀត​ណាម​ប្រចាំ​អង្គការ​សហប្រជាជាតិ​បានសង្កត់ធ្ងន់ថា អាស៊ានជាដៃគូដ៏ស្វាហាប់និងគួរអោយជឿទុកចិត្តរបស់អ.ស.ប។ លោក ឯកអគ្គរដ្ឋទូតបាន​ចែករំលែកថា ជោគជ័យរបស់អាស៊ាន ជាពិសេសគឺការ បង្កើតសហគមន៍អាស៊ាននាឆ្នាំ២០១៥ ជាសក្ខីភាព​ដ៏ខ្លាំងក្លានៃស្មារតី សាមគ្គីគ្នាដើម្បីខិតខំប្រឹងប្រែងឆ្ពោះទៅរកគោលដៅរួម។ លោកក៏បាន រំលេច​មជ្ឈភាព​របស់អាស៊ាននៅក្នុងតំបន់តាមរយៈយន្តការនានាដឹកនាំ ដោយអាស៊ាន សំដៅ​បង្កើន​កិច្ច​សហប្រតិ​បតិ្តការជាមួយដៃគូនៅខាងក្រៅ បង្កើតបរិយាកាសងាយស្រួល​សម្រាប់​ភាគីពាក់​ព័ន្ធនានា​អាច​សម្រុះ​ សម្រួលភាពខុសប្លែក បង្កើនការយោគយល់ ជឿទុកចិត្តគ្នា ហើយធ្វើការ សន្ទនា​លើបញ្ហា​នានា​ដែល​មាន​ការ​យកចិត្តទុកដាក់ដូចគ្នា តាមនោះជំរុញ វប្បធម៌សន្តិ​ភាព រួមចំណែកទប់ស្កាត់គ្រោះអាសន្នជម្លោះ​។
 
ចំពោះ​កិច្ចសហប្រតិបតិ្តការរវាងអាស៊ាននិងអ.ស.ប លោកឯកអគ្គ រដ្ឋទូតបានអះអាងថា ក្នុងតួនាទី​ជាប្រធាន​អាស៊ាន​ឆ្នាំ២០២០និងសមាជិក មិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ វៀតណាម​នឹងខិត​ខំប្រឹង​ប្រែង​ជំរុញ​ កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធិភាពរវាងអង្គការទាំងពីរ ដោយផ្តោត​សំខាន់​ទៅលើ​វិស័យអាទិភាពនានាដូចជា ការដោះ ស្រាយជម្លោះដោយសន្តិវិធី ការទូតទប់ស្កាត់ ការរំសាយសព្វាវុធ​ ការរក្សា សន្តិភាព ប្រយុទ្ធប្រឆាំងនឹងភេរវកម្ម កិច្ចសហប្រតិបត្តិការនៅសមុទ្រនិង សន្តិសុខ​នាវាចរណ៍។ ដោយឈរលើមូលដ្ឋាននោះ លោកឯកអគ្គរដ្ឋទូត បានលើកសំណើ​អំពី​ខ្លឹម​សារ​សហប្រតិ​បតិ្តការ រវាង​អាស៊ាននិងអ.ស.ប ដែលវៀតណាមនឹងជំរុញក្នុងឆ្នាំ២០២០ ក្នុងនោះមានកិច្ចសន្ទនាជាន់ខ្ពស់ អាស៊ាន-អ.ស.​បស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងក្របខ័ណ្ឌកិច្ច ប្រជុំកំពូលអាស៊ាន-អ.ស.បដែល​នឹង​​ប្រព្រឹត្តទៅ​នៅវៀតណាមនាខែតុលា ឆ្នាំ២​០២០៕ 

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top