27/06/2019 11:12 GMT+7 Email Print Like 0

ក្រុមប្រឹក្សាអឺរ៉ុបអនុម័តលើ EVFTA - ឱកាសសម្រាប់វៀតណាមទាក់ទងផ្ទាល់នឹងទីផ្សារ EU

 ក្រុមប្រឹក្សា​អឺរ៉ុបនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១​៩ បានអនុម័តលើកិច្ចព្រមព្រៀងចំនួន ២ ​រវាងសហភាពអឺរ៉ុ​ប (EU) និង​វៀត​ណាម​អំពីពាណិជ្ជកម្មសេរី (EV​FTA) និងលើកិច្ចការពារ​វិនិយោគ (EVIPA) ព្រមទាំងផ្ទេរ​សិទ្ធិឲ្យ​គណៈ​កម្មការ​អឺរ៉ុបដើម្បីចុះហត្ថលេខាជាមួយវៀត​ណាមនៅថ្ងៃទី ៣០ ខែមិថុនានៅទីក្រុ​ងហាណូយ​។ 
 
ការស​ម្រេចនេះបានបើកឱកាសឱ្យវៀតណាម អាចទាក់ទ​ង់​កាន់​តែ​ស៊ីជម្រៅទៅ​ក្នុង​ទីផ្សា​រនៃ​ប្រទេស​សមាជិ​ក​ចំនួ​ន​ ២៨ នៃសហភាពអឺរ៉ុប នឹងក្លាយទៅជាកន្លែងទាក់ទាញការវិនិយោគដ៏រឹងមាំរបស់ប្លុក ជាពិសេស​ក្លាយទៅជា​កន្លែងសម្រាប់តភ្ជាប់សកម្មភាពពា​ណិជ្ជកម្ម - វិនិយោគរបស់​សហភាព​អឺរ៉ុបនៅ​តំបន់​អាស៊ាន​ផង​ដែរ​។
 
បន្ទាប់​ពីទីស្តីការគណៈរដ្ឋមន្ត្រីនៃសហភាពអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA មក លោក Jean-Claude Juncker ប្រធានគណៈកម្មការអឺរ៉ុបបានសង្កត់ធ្ងន់ ថា “ខ្ញុំសូមស្វាគមន៍​ការសម្រេច​ចិត្តរបស់​បណ្តាប្រទេ​សជាសមាជិកសហភាពអឺរ៉ុប។ បន្ទាប់ពីសិ​ង្ហបុរី កិច្ចព្រមព្រៀងជាមួយវៀ​តណាមគឺ​ជាការចុះ​ហត្ថលេខា​លើកទីពីរ​ដែល​សហភាពអឺរ៉ុប​បានធ្វើជាមួយប្រទេសនៅអាស៊ីអាគ្នេយ៍មួយ​ ដែលបង្ហាញពីជំហានថ្មីមួយ​សម្រាប់ការ​ចូល​រួម​របស់​អឺរ៉ុបជា​មួយ​តំបន់នេះ​ផងដែរ”​។
 
ឧត្តមស្នងការទទួលបន្ទុកពាណិជ្ជកម្ម​ លោកស្រី Cecilia ​Malmstrom បានស្ងើច​សរសើរ​ពីសក្តានុពល​របស់វៀត​ណាម ដោ​យទទួលស្គាល់ថា ប្រទេសវៀត​ណាមគឺជាទី​ផ្សារដ៏រស់រវើក​និង​មាន​សក្តានុពល​ដែលមាន​អតិថិជន​សក្តានុពល​ជាង​ ៩៥ លាននាក់។ លោកស្រីឧត្តមស្នងការនៃអង្គការសហប្រ​ជាជាតិរូបនេះ ក៏បានសង្កត់ធ្ងន់​ថា ពីអត្ថ​ប្រយោជ​​ន៍​សេដ្ឋកិច្ច កិច្ចព្រមព្រៀងនេះក៏មានគោលបំណ​ងជំរុញការគោរពចំពោះសិទ្ធិមនុស្ស កិច្ចការពារ​បរិស្ថាន​ក៏ដូច​ជាសិទ្ធិរបស់កម្មករផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ