• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បដិសេធពង្រាងសេចក្តីសម្រេចចិត្តរបស់បារាំងនិងរុស្ស៊ីស្តីពីស៊ីរី


ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បដិសេធពង្រាងសេចក្តីសម្រេចចិត្តរបស់បារាំងនិងរុស្ស៊ីស្តីពីស៊ីរី (VNA)

នាថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំការបោះឆ្នោតចំពោះពង្រាងសេចក្តីសម្រេចចិត្តស្តីពីសង្គ្រាមនៅស៊ីរីដែលបារាំងនិងរុស្ស៊ីបានរៀបចំ។ ពង្រាងសេចក្តីសម្រេចចិត្តរបស់បារាំងបានស្នើ​ឲ្យបញ្ចប់រាល់ការវាយប្រហារតាមផ្លូវអាកាសនិងបណ្ដាជើងហោះហើរយោធាលើដែនអាកាសនៅទីក្រុង Aleppo របស់ស៊ីរី ភ្លាមមួយរំពេច​​ ព្រមទាំងអំពាវនាវឲ្យឈប់បាញ់និងបង្ក លក្ខណៈសំរាប់ការដឹកជញ្ជូនទំនិញមនុស្សធម៌ទៅកាន់តំបន់ទាំងអស់នៅប្រទេសមជ្ឈឹមបូព៌ារនេះ។ ប៉ុន្តែរុស្ស៊ីបានប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួន។ នេះគឺជាលើកទី ៥ រុស្ស៊ីបដិសេធសេចក្តីសម្រេចចិត្តរបស់អ.ស.ប. ស្តីពីបញ្ហានៅស៊ីរី។ ការវេតូទាំង ៤ មុននោះរបស់រុស្ស៊ី​សុទ្ធតែទទួលបានការគាំទ្រពីចិន ប៉ុន្តែ លើកនេះ ចិន បានបោះអនុបវាទ។ មុននោះ​ រស្ស៊ីបានប្រកាសមិនយល់ព្រមនឹងឯកសារពោលខាងលើ ដោយសារ​នៅមានមាត្រាមួយចំនួនដែលម៉ូស្គូមិនអាចគាំទ្របានឡើយ ដោយ​សារ​ការផ្តល់ជំនួយមនុស្សធម៌ត្រូវបាននយោបាយភាវូបនីយម្មហើយ។ ក្នុងពេលនោះ​ នៅស៊ីរីបណ្ដាកំលាំងរដ្ឋាភិបាល​ដណ្តើមមកវិញការត្រួតពិនិត្យ តំបន់ដែនដីដែលកំលាំងជនបេះបោរបានទន្ទ្រានកាន់កាប់នៅខាង​លិច​ប្រទេសនេះ៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top