09/08/2019 11:22 GMT+7 Email Print Like 0

ក្រុមនាវាស្រាវជ្រាវ Haiyang - ៨ របស់ចិនបានចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម


អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang
 

 នៅ​ឯសន្និសីទកាសែតជាប្រចាំខែ ដែលបានធ្វើឡើងនារសៀលថ្ងៃទី ៨ សីហានៅទីក្រុងហាណូយ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកឡើងថា: ថ្ងៃនេះ (ជាថ្ងៃទី ៨ ខែសីហា) ចំទៅ​នឹងខួបលើកទី ៥២ នៃការបង្កើតអាស៊ាន ហើយទីស្នាក់​ការថ្មី​របស់​លេខាធិកា​រដ្ឋាន​អាស៊ាន​ក៏ត្រូវ​បាន​បើក​​សម្ពោធ​ដាក់​អោយដំណើរការនៅទីក្រុងហ្សាការតានៃប្រ ទេសឥណ្ឌូនេស៊ីផងដែរ។ ការដាក់អោយ​ប្រើប្រាស់​លេខា​​ធិការដ្ឋានអាស៊ានថ្មី បានចូលរួមចំណែកក្នុងការលើកកម្ពស់រូបភាពរបស់អាស៊ាន ព្រមទាំង​ឆ្លើយ​តប​នឹង​តម្រូវ​​ការផ្លាស់ប្តូរថ្មីរបស់លេខាធិការដ្ឋានអាស៊ាន។
 
អញ្ជើញ​​ឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានទាក់ទងនឹងវិធានការរបស់វៀត ណាមដើម្បី​រាំង​ស្កាត់​ទំនិញ​បរទេស បំពាក់ម៉ាកយីហោជាទំនិញវៀតណាម ហើយនាំចេញទៅប្រទេសដទៃទៀតនោះ អ្នកនាំពាក្យ​ក្រសួង​ការ​បរទេសលោកស្រី Le Thi Thu Hang បានមានប្រសាសន៍ថា៖ “វៀតណាមប្តេជ្ញាយ៉ាងដាច់អហឹង្កា ដើម្បីការ​ពារនិង ទប់ស្កាត់រាល់ទង្វើបំពាននិងការក្លែងបន្លំពាណិជ្ជកម្ម ការក្លែងបន្លំប្រភពដើមនៅ លើទីផ្សារ​វៀត​ណាម​ ក៏ដូចជាក្នុងសកម្មភាពនាំចូលនិងនាំចេញ ដើម្បីការពារ ផលប្រយោជន៍ស្របច្បាប់ របស់​សហគ្រាស​និងអ្នកប្រើប្រាស់វៀតណាម។ យ៉ាងណាមិញ ក្រសួងពាក់ព័ន្ធ​កំពុង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​គម្រោងរ​បស់​លោក​នាយករដ្ឋមន្រ្តី ស្តីពី ការបង្កើនការគ្រប់គ្រងរដ្ឋអំពីការប្រឆាំងនឹងការគេចវេសពីវិធានការ ការពារ​ពាណិជ្ជកម្ម​ រួមទាំងការបន្លំប្រភពដើមផងដែរ។
 
បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម កំពុងបង្កើត​នូវ​បទ​បញ្ញត្តិ​ច្បាស់​លាស់​និង​ជាក់​លាក់​ដើម្បី​ធ្វើ​ជាមូលដ្ឋាន​សម្រាប់បញ្ជាក់ទំនិញដែលមានប្រភពពី វៀតណាម ជាមួយនឹងប្រភពទំនិញក្លែងក្លាយ។ ម្យ៉ាងវិញ​ទៀត​ ស្ថាប័នគយនានា បានរួមសហការជាមួយអាជ្ញាធរដទៃទៀត ដើម្បី​បង្កើន​ការ​ត្រួត​ពិនិត្យ​នូវសកម្មភាព​នាំចូល​និងនាំចេញ ជាពិសេសសម្រា​ប់ទំនិញដែលមាន​ហានិភ័យ​ខ្ពស់នៃការ​កែងបន្លំ​ពាណិជ្ជកម្ម​និង​ស៊ើប​អង្កេត​ចាត់​វិធានការ​សម្រាប់ទង្វើក្លែងបន្លំផង​ដែរ”​។
 
ទាក់ទង​ទៅនឹងសកម្មភាពរបស់ក្រុមនាវាស្រាវជ្រាវ Haiyang - ៨  របស់ចិន ដែលកំពុង​ធ្វើ​ប្រតិបត្តិ​ការ​ដោយ​ខុសច្បាប់​នៅក្នុ​ង​តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម លោកស្រី Le Thi Thu Hang បាន​មាន​ប្រសាសន៍​ថា: “យោងតាមព័ត៌មានដែលទទួលបាននោះ នៅរសៀលថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៩ ក្រុមនាវា​ស្រាវជ្រាវ​ Haiyang - ៨  របស់ចិន បានបញ្ឈប់សកម្មភាពស្រាវជ្រាវ លើភូគព្ភសាស្ត្រ ហើយ​បាន​ចាក​ចេញ​ពី​តំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាប បាតសមុទ្ររបស់វៀតណាម ដែលត្រូវ​បាន​កំណត់​តាម​អនុសញ្ញា​អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ វៀត​ណាម​បាន​បង្ហាញ​ម្តងហើយម្តងទៀតនូវគំនិតរបស់ខ្លួន ក្នុងការអនុវត្តរាល់​វិធាន​ការណ៍​គ្រប់​ជាន់​ថ្នាក់និង​គ្រប់​ទម្រង់​ តាមច្បាប់អន្តរជាតិ ក្នុងនោះ មានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ តែម្តង​។​ វៀ​តណាមសុំស្នើអោយ ប្រ ទេសនានា គប្បីគោរពអធិបតេយ្យភា​ព សិទ្ធិអធិបតេយ្យ​ភាព​និង​យុត្តាធិការ​ស្រប​តាម​ច្បាប់​អន្តរជាតិរបស់វៀតណាម ហើយបង្ហាញជានិច្ច នូវសុឆន្ទៈដោយត្រៀមខ្លួនជាស្រេច ជួបសន្ទនា​ជាមួយ​ប្រទេស​ពាក់ព័ន្ធនានា ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍកិច្ច​សហ​ប្រតិបត្តិ​ការ​ រវាងបណ្តាប្រទេស”។
 
ទាក់ទងនឹង​ការដែល ចិនកំពុងត្រៀមចេញផ្សាយសៀវភៅប្រវត្តិសាស្រ្តថ្មី សម្រាប់សិស្សវិទ្យាល័យ ក្នុងនោះបាន​កំណត់​ថា ​កោះមួយចំនួនដែលចំណុះប្រជុំកោះ Truong Sa គឺរបស់ចិននោះ អ្នកនាំពាក្យក្រសួងការបរទេស​វៀតណាម​លោក​ស្រី Le Thi Thu Hang បានអះអាងសារជាថ្មីថា៖ វៀតណាម​មាន​មូលដ្ឋាន​ច្បាប់​និង​ភស្តុតាង​ប្រវត្តិ​​សាស្ត្រ​ពេញ​លេញ​ ដើម្បីបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ​ទាំងពីរគឺ Hoang Sa និង Truong Sa ដែលស្របតាមបទប្បញ្ញត្តិ​នៃច្បាប់អន្តរជាតិ។ ការដែល ចិនផ្សព្វផ្សាយ ​អប់រំមនុស្សជំនាន់ក្រោយ​តាមរយៈ​ព័ត៌មានខុស​ពីការពិត​ប្រវត្តិសាស្ត្រនិង​ច្បាប់​អន្តរជាតិគឺ​អត់មាន​ផលប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ពីរ​នៅឡើ​យ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ