• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាលវៀតណាមស្នើឱ្យខេត្ត Hai Duong ពង្រឹងការត្រួតពិនិត្យនិងមានចំណាត់ការឲ្យបានឆាប់នូវករណីថ្មី

លោកអនុរដ្ឋមន្រ្តី Do Xuan Tuyen បានស្នើឱ្យខេត្ត Hai Duong បន្តអនុវត្តតាមគោលការណ៍បង្ការ ទប់ស្កាត់ជំងឺរាតត្បាត និងពិនិត្យសុខភាពឲ្យបានល្អ   សម្រាប់អ្នកជំនាញបរទេស ដែលមកធ្វើការនៅខេត្ត Hai Duong។
 

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Do Xuan Tuyen (ខាងស្តាំ) បានអញ្ជើញធ្វើការជាមួយខេត្ត Hai Duong ស្តីពីការបង្ការទប់ស្កាត់ជំងឺរាតត្បាត និងការចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ


នារសៀលថ្ងៃទី ២៤ ខែមីនា នៅខេត្ត Hai Duong អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Do Xuan Tuyen - អនុប្រធានគណៈអចិន្ត្រៃយ៍គណកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានអញ្ជើញធ្វើការជាមួយខេត្ត Hai Duong ស្តីពីការបង្ការទប់ស្កាត់ជំងឺរាតត្បាត និងការចាក់វ៉ាក់សាំងកូវីដ-១៩ ផងដែរ។

លោកអនុរដ្ឋមន្រ្តី Do Xuan Tuyen បានស្នើឱ្យខេត្ត Hai Duong បន្តអនុវត្តតាមគោលការណ៍បង្ការ ទប់ស្កាត់ជំងឺរាតត្បាត និងពិនិត្យសុខភាពឲ្យបានល្អ   សម្រាប់អ្នកជំនាញបរទេស ដែលមកធ្វើការនៅខេត្ត Hai Duong។ ការរៀបចំដាក់នៅដាច់ដោយឡែកនៅក្នុងសណ្ឋាគារ ក៏ត្រូវតែអនុវត្តដូចនៅក្នុងតំបន់ដាក់នៅដាច់ដោយឡែកទូទៅ ហើយថែមទាំងចាំបាច់ត្រូវវាយតម្លៃចំពោះសុវត្ថិភាពនៃសណ្ឋាគារនិងផ្ទះសំណាក់។ ទន្ទឹមនឹងនេះអាជ្ញាធរមូលដ្ឋានត្រូវតែបង្កើនការតាមដាន និងរកឃើញករណីជាប់សង្ស័យឆ្លងជំងឺ ក៏ដូចជាត្រៀមរៀបចំវិធានការណ៍នានាដើម្បីឆ្លើយតបឲ្យបានល្អបំផុត ប្រសិនបើជំងឺរាតត្បាតផ្ទុះឡើងវិញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top