• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងនគរបាលវៀតណាមនិងក្រសួងមហាផ្ទៃកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការ


ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នៃកិច្ចប្រជុំរវាងក្រសួងទាំងពីរ(រូបថត៖nhandan.com.vn)

នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា បាន​រៀបចំ​ជំនួបចរចារ ហើយចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់ នៃកិច្ចប្រជុំ​អនុវត្តន៍​ផែនការ​សហប្រតិបតិ្តការ​ឆ្នាំ២០១៧​ រវាងក្រសួងទាំងពីរ។ គណៈប្រតិភូជាន់ខ្ពស់​នៃក្រសួងនគរបាល​វៀតណាម ​ដឹកនាំ​ដោយ​​ឧត្តម​សេនីយ៍ឯក Nguyen Van Thanh អនុរដ្ឋមន្រ្តី​ក្រសួង​នគរបាល។ រីឯ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃលោក ឯម សំអាន។ នៅទី​នេះភាគីទាំងពីរ​បានផ្លាស់ប្ដូរមតិ អំពីស្ថានភាព​ពិភពលោក តំបន់ និងបញ្ហានានា ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ព្រមទាំងឯកភាព​លើខ្លឹម​សារ​ជាក់​ស្ដែង សំដៅអនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាពនូវផែន​ការសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ​ក្នុងឆ្នាំ២០១៧ សំដៅ​​ធានាសន្តិសុខ​នៃប្រទេស​និមួយៗ ជាពិសេសគឺការ ធានា​សន្តិសុខ សុវត្ថិភាព​និងការរៀបចំ​សកម្មភាពរំលឹក​ខួបអនុស្សាវរីយ៍ លើក​ទី៥០ ទិវាបង្កើត​ទំនាក់ទំនងការ​ទូតវៀត​ណាម-កម្ពុជា​៕
 

តាម​ ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top