09/01/2019 10:49 GMT+7 Email Print Like 0

ក្រសួងធនធាននិងបរិស្ថានដាក់អោយអនុវត្តន៍ភារកិច្ចក្នុងឆ្នាំ២០១៩

នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទដាក់អោយអនុវត្តន៍ភារកិច្ចក្នុង ឆ្នាំ២០១៩របស់ក្រសួងធនធាននិងបរិស្ថាន។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅសន្និសីទ

ចំពោះផែនការក្នុងឆ្នាំ២០១៩និងឆ្នាំក្រោយៗ រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានលោក Tran Hong Ha បានលើកឡើងយ៉ាងច្បាស់ថា ក្នុងឆ្នាំ២០១៩ ផ្នែកធនធាននិងបរិស្ថានទាំងមូលនឹងប្ដេជ្ញាចិត្តបង្កើតឡើងជំហានលោតផ្លោះក្នុងគោលនយោបាយនិងច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន គ្រប់គ្រងធនធាន ទប់ទល់ នឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ ធដើម្បីបម្រើការគ្រប់គ្រងឆ្លាតវៃ ដោយឈរលើគ្រឹះស្ថាននៃការអនុវត្តស្នាដៃនានានៃបដិវត្តន៍ឧស្សាហកម្ម៤.០។   

អញ្ជើញថ្លែងនៅសន្និសីទ នាយករដ្ឋមន្រ្ តីលោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា ក្នុងការងារឧតុនិយម ការអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនរបស់ពិភពលោកគឺសំខាន់ណាស់ ដើម្បីព្យាករណ៍អាកាសធាតុក៏ដូចជាទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិផងដែរ។ ក្នុងឆ្នាំ២០១៩ ក្រសួងធនធាននិងបរិស្ថាន ក៏ចាំបាច់ត្រូវធ្វើវិសោធនកម្មនូវច្បាប់ការពារបរិស្ថានឆ្នាំ២០១៤ បូកសរុបលទ្ធផលនៃការអនុវត្តច្បាប់ធនធានរ៉ែឆ្នាំ​២០១០​និង​ច្បាប់ធនធានទឹកឆ្នាំ២០១២ ទៀតផង។ ទន្ទឹមនឹងនោះជំរុញខ្លាំងការគ្រប់គ្រងធនធាននិងបរិស្ថានសមុទ្រ កោះសមុទ្រ  អនុវត្តន៍សេចក្ដីសម្រេចចិត្តរបស់មជ្ឈឹមស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាមដោយចីរភាពដល់ឆ្នាំ២០៣០ ទស្សនៈវិស័យដល់ឆ្នាំ២០៤៥ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ