10/05/2020 13:49 GMT+7 Email Print Like 0

ក្រសួងការពារប្រទេសវៀតណាមជំរុញយ៉ាងសកម្មកិច្ចសហប្រតិបត្តិការអន្តរជាតិបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19


 អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh
 

ក្នុងនាម​ជាប្រធានកិច្ចប្រជុំយោធាការពារជាតិ នៃសមាគម ប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ នោះ ក្នុង​​រយៈពេលកន្លងទៅ ក្រសួង ការពារប្រទេសវៀតណាមបានអនុវត្តន៍វិធានការជាក់ស្ដែងជាច្រើន ដើម្បី​​ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ផ្ទៃក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជា​រវាង​ក្រសួង​ការ​ពារ​ប្រទេសវៀតណាមជាមួយក្រសួងការពារជាតិនៃបណ្ដាប្រទេសនៅលើពិភពលោក ក្នុងការបង្ការ និង​ប្រយុទ្ធ​ប្រឆាំងជំងឺរាតត្បាតផងដែរ។
 
នៅក្នុងបទ​សម្ភាសន៍នាពេលថ្មីៗនេះជាមួយវិទ្យុសម្លេងវៀតណាម អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោក Nguyen Chi Vinh បានឲ្យដឹងថា៖ ក្រោយពេលជំងឺរាតត្បាត COVID – 19 ទើបបានផ្ទុះឡើងនោះ វៀតណាម​បាន​រៀបចំយុទ្ធសាស្ត្រមួយលើគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបវិញ ដែលក្នុងនោះបាន​ផ្តោត​សំខាន់​លើ​​បញ្ហា​កិច្ចសហប្រតិបត្តិការអន្តរជាតិ។ អាស្រ័យហេតុនេះ វៀតណាមបានបង្ការ ប្រយុទ្ធប្រឆាំង​ជំងឺ​រាត​ត្បាត​ក្នុង​ប្រទេស​ផង ហើយត្រៀមខ្លួនជាស្រេចចែករំលែក សហប្រតិបត្តិការ និងជួយឧបត្ថម្ភដល់បណ្ដាប្រទេស ក្នុងការ​បង្ការ ប្រយុទ្ធប្រឆាំងជំងឺក្នុងសមត្ថភាពរបស់ខ្លួន។ដោយជ្រួតជ្រាបស្មារតីនេះ ក្រសួងការ​ពារ​ប្រទេស​បាន​ធ្វើស​កម្មភាពយ៉ាងខ្លាំងក្លា ដើម្បី
 
ចែករំលែក​ជាមួយមិត្តភក្តិអន្តរជាតិ ហើយក្នុងនោះមានចិន ដែលជាប្រទេសជិតខាង និងជាប្រទេស​ដំបូង​ដែល​មាន​ការរីករាលដាលនៃជំងឺនេះ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា៖
“ចិនគឺជា​ប្រទេសមហាអំណាច ដែលមានសក្តានុពលខ្លាំងជាងវៀតណាម ជាច្រើន ប៉ុន្តែចិននៅ​តែជួប​ការ​លំបាក​ នៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើង។ តាមសំណើររបស់ភាគីចិន យើងបាន​ផ្តល់ជូន​ភាគីមិត្តនូវ​សំភារៈ​ ឧបករណ៍ដើម្បីបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដែលគេកំពុងខ្វះខាត។ នៅពេល ជួបជាមួយ​ឯក​អគ្គរដ្ឋ​ទូតចិន ខ្ញុំបាននិយាយថាវៀតណាមនៅតែជួបការលំបាកជាច្រើន ប៉ុន្តែនៅតែចែក​រំលែកជាមួយ​ចិននូវ​អ្វីៗដែលល្អប្រសើរបំផុត ដែលត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។ លោកឯ​កអគ្គ​រដ្ឋទូត​ចិន បាន​និយាយ​ថា នៅពេលនេះ ចិនទើបបានសង្កេតឃើញថា វៀតណាមគឺជាអ្នកជិតខាងដ៏ល្អ ហើយយក​ចិត្ត​ទុក​ដាក់​ដល់​ចិន “។
 
ដោយ​ស្មារតីជួយគ្នាទៅវិញទៅមក ជួយមិត្តក៏ដូចជាជួយខ្លួនឯង ក្រសួង​ការពារ​ប្រទេស​វៀត​ណាម បាន​ម្ចាស់​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភដល់បណ្ដាប្រទេសជិតខាង និងមិត្តភក្តិ។ ជាពិសេស​ចំពោះ​ប្រទេស​មិត្ត​កម្ពុជា​ និងវៀតណាមនោះ ជំនួយឧបត្ថម្ភរបស់វៀតណាមមិនត្រឹមតែមានសំភារៈ ឧបករណ៍ប៉ុណ្ណោះទេ ថែមទាំងមាន​ធនធានមនុស្សទៀតផង។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានអះអាងថា៖
 
“ការដែលបច្ចុប្បន្ន​នេះ កម្ពុជា និងឡាវបានរកឃើញករណីឆ្លងជំងឺរាតត្បាតមានចំនួនទាប គឺដោយមានប​ទពិសោធ​ និងការចូលរួមចំណែកយ៉ាងតិចតួចរបស់វៀតណាម។ យើងបានជួយ​ប្រទេស​ទាំង​ពីរ​នូវអ្វីៗ​ដែល​ល្អប្រសើ​រ​បំផុត។ នៅថ្នាក់មជ្ឈឹម យើងបានចាត់បញ្ជូនអ្នកជំនាញមកពីស្នងការពេទ្យយោធាជួយភាគីមិត្ត ដែលទទួល​បាន​ការគោរព និងវាយតម្លៃខ្ពស់ពីភាគិមិត្ត។ នៅថ្នាក់មូលដ្ឋានវិញ បណ្ដាភូមិភាគយោធា​ក៏បាន​ចាត់​បញ្ជូន​ជួរគ្រូពេទ្យយោធាទៅជួយភាគីមិត្តផងដែរ។ លើសពីនេះទៅទៀត យើងបាន​សហប្រតិបត្តិការ​គ្រប់គ្រង​ព្រំដែន​ជាមួយផាគីមិត្តយ៉ាងល្អប្រសើរ ហើយភាគីមិត្តបានពេញចិត្តយ៉ាងខ្លាំង“។
 
ក្នុងស្មារតីសហប្រតិ​បត្តិការ និងត្រៀមខ្លួនជាស្រេចចែករំលែកជាមួយប្រទេសទាំងអស់នៅលើពិភពលោក វៀតណាមក៏បាន​រួមសហការប្រកបដោយប្រសិទ្ធភាពជាមួយបណ្ដាប្រទេសនៅក្រៅតំបន់ ក្នុងការឆ្លើយតប​នឹង​ជំងឺរាត​ត្បាតសកល។ រហូតមកដល់បច្ចុប្បន្ននេះ មានប្រទេសជាច្រើនមកពីទ្វីប​ផ្សេងទៀត​បាន​បង្ហាញ​នូវបំណង​ចង់​សហការជាមួយវៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh បានឲ្យដឹងថា៖
 
“មានប្រទេសអ្នក​មាន ជាច្រើន ប៉ុន្តែគ្មានប្រព័ន្ធសុខាភិបាលសាធារណៈដ៏ល្អប្រសើរដូចជាប្រទេសយើងឡើយ។ ពួក​គេមានវិស័យ​សុខាភិបាលឯកជនអភិវឌ្ឍន៍ បានជារដ្ឋាភិបាលជួបការលំបាកជាច្រើន។ បណ្ដា​ប្រទេស​ដូចជា៖​ អាល្លឺម៉ង់ ហុងគ្រី ប៉ូឡូញ បានសម្តែងបំណងចង់ឲ្យវៀតណាមជួយឧបត្ថម្ភ។ ដំបូងគឺពូកគេបានស​ង្កេត​ឃើញ​នូវទឹកចិត្តរបស់វៀតណាម ហើយមានជំនឿជាក់ទៅលើវៀតណាម។ ទីពីរ គឺពួកគេ បានមើល​ឃើញ​ថា ​ឧបករណ៍ សំភារៈរបស់វៀតណាមល្អ ហើយវៀតណាម​មិនដែល​ផ្ដល់ទំនិញ​គ្មាន​គុណភាព​ដល់​បណ្ដា​ប្រទេស​ឡើយ​។ យើងបានជួយឧបត្ថម្ភបណ្ដាប្រទេសមិត្ត បើទោះបីជាតិចតួច​ក៏ដោយ​ប៉ុន្តែបាន​បង្ហាញ​នូវការ​យក​ចិត្ត​ទុក​ដាក់​ មនោសញ្ចេតនាដ៏ស្មោះសរ”។
 
កិច្ច​សហប្រតិបត្តិការអន្តរជាតិ សុច្ឆន្ទៈ និងប្រសិទ្ធភាពរបស់វៀតណាម ដែល​ក្នុង​នោះមាន​កិច្ច​សហប្រតិបត្តិការ​បង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 កំពុងត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ហើយ​វាយតម្លៃជា​វិជ្ជមាន។ ប្រការទាំងនេះបានសរឲ្យឃើញវៀតណាមមិនត្រឹមតែជាប្រទេសដែលមានការ
ទទួល​ខុសត្រូវក្នុងសហគមន៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយទឹកចិត្តមេត្តាករុណា និងប្រកប​ដោយ​សុច្ឆន្ទៈ​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ