01/12/2019 12:17 GMT+7 Email Print Like 0

ក្រសួងការពារប្រទេសវៀតណាមទទួលស្វាគមន៍ក្រុម២នៃកងពេទ្យកម្រិត២លេខ១វិលត្រឡប់មកប្រទេសវិញ


 ពិធីទទួលស្វាគមន៍បណ្ដាកម្មាភិបាល យុទ្ធជន និងវេជ្ជបណ្ឌិតនៃកងពេទ្យកម្រិត២លេខ១ (រូបថត៖ VOV)
 

នាយប់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុម២ដោយមានកម្មាភិបាល យុទ្ធជននិងវេជ្ជ បណ្ឌិតជាង៣២នាក់​នៃកង​ពេទ្យ​កម្រិត២លេខ១ បានវិលត្រឡប់មកវៀតណាម វិញ ក្នុងការទទួលស្វាគមន៍​យ៉ាង​កក់​ក្ដៅរបស់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការពារប្រទេស ក្រោយពីបញ្ចប់អាណត្តិដំបូងនៅក្រុមបេសកកម្មរក្សាសន្តិភាពនៅ Bentiu ស៊ូដង់ ខាងត្បូង។
 
គិតរហូតមក​ដល់ពេលនេះ ក្រុមការងារទាំងអស់ជាង៦០នាក់នៃកងពេទ្យ កម្រិត២លេខ១ របស់ វៀតណាមបាន​វិលត្រឡប់មកប្រទេសវិញ បញ្ចប់អាណត្តិ បេសកកម្មក្នុងរយៈពេលជិត១៤ខែនៅស៊ូដង់ខាង​ត្បូង​។ ក្នុងរយៈពេលនោះ កង ពេទ្យបានពិនិត្យហើយព្យាបាលជំងឺសម្រាប់អ្នកជំងឺជាង២០០០នាក់ អនុវត្តការ វះកាត់​សម្រាប់​អ្នកជំងឺចំនួន៦២នាក់ ជាដើម។ អាណត្តិដំបូងរបស់កងពេទ្យកម្រិត ២លេខ ១ត្រូវបានអង្គការ​សហប្រ​ជាជាតិវាយ​តម្លៃខ្ពស់។ វរសេនីយ៍ទោ Bui Duc Thanh នាយកកងពេទ្យក​ម្រិត២​លេខ១បានចែក​រំលែក​ថា៖​

“ប្រទេស​មិត្តបានវាយតម្លៃខ្ពស់ចំពោះគុណភាពព្យាបាលរបស់កងពេទ្យកម្រិត២លេខ១ ជាពិ​សេស​គឺអាកប្ប​កិរិយាប​ម្រើរ​បស់កម្មាភិបាលនិងវេជ្ជបណ្ឌិត។ ប្រការនេះត្រូវបានបង្ហាញយ៉ាងច្បាស់​តាមរយៈ​ក្រដាស​វាយតម្លៃ​កម្រិត​ពេញ​ចិត្តរបស់អ្នកជំងឺចំពោះកម្មាភិបា​ល បុគ្គលិកនៃកងពេទ្យ។ អត្រា​ពេញចិត្ត​តែងតែ ស្ថិតនៅក្នុង​ចន្លោះពី៩៧%​ ដល់១០០%”។
 
នាបច្ចុប្បន្ន​ កងពេទ្យកម្រិត២លេខ២បានមានវត្តមាននៅក្រុមបេសកកម្ម រក្សាសន្តិភាពរបស់​អង្គការ​សហប្រជាជាតិ​នៅស៊ូដង់​ខាងត្បូង ដើម្បីបន្តអនុវត្ត​ភារ​កិច្ច​ដ៏ខ្ពង់​ខ្ពស់នេះ៕

 

​តាម ​VOV5 - វិទ្យុ​សំឡេង​វៀត​ណាម​

បណ្តាព័ត៌មានបានផ្សាយ