09/05/2019 11:09 GMT+7 Email Print Like 0

កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong ទទួលស្វាគមន៍ចំពោះនាវាអន្តរប៉ាស៊ីហ្វិកដែលផ្ទុកចំណុះ ១៣២ ពាន់តោន


 នាវា Wan hai 805
 

 នាព្រឹកថ្ងៃ​ទី៧ ខែឧសភា ឆ្នាំ​២០១៩ កំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (HICT) បានទទួលស្វាគមន៍នាវា Wan hai 805​ មានចំណុះ ១៣២.000 តោន ដែលជានាវាធំបំផុតមិនធ្លាប់មានកាលពីមុនមក ពីកំពង់ផែ HICT អន្តរប៉ាស៊ីហ្វិក​ទៅកាន់ប៉ែកខាងលិចនៃប្រទេសអាមេរិក។

ព្រឹត្តិការណ៍​នេះបន្តអះអាងពីសមត្ថភាពទទួលនាវាដែលមានចំណុះធ្ងន់នៅកំពង់ផែកុងតឺន័រអន្តរជាតិ Hai Phong (HICT) ក៏ដូចជាគូស​សញ្ញាសំ​ខាន់​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេវាកម្ម​ដឹកជញ្ជូន​កុង​តឺន័រ​តាម​ផ្លូវ​សមុទ្រ​ឆ្លងកាត់​មហាស​មុទ្រដោយផ្ទាល់ពីកំពង់ផែ HICT។ អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Nguyen Van Cong បានឱ្យដឹងថា៖
 
«ការទទួលស្វាគមន៍​នាវាខ្នាតធំទាំងនេះមានសារៈសំខាន់យ៉ាងខ្លាំងណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច -​សង្គម​ដោយ​មិន​ត្រឹម​តែសំរាប់តំបន់សេដ្ឋកិច្ចស្នូលនៃទីក្រុង Hai Phong - Quang Ninh ប៉ុណ្ណោះទេ ថែមទាំង​សំរាប់​តំបន់​សេដ្ឋកិច្ច​នៅភាគខាងជើងវៀតណាមទៀតផង។ យើងខ្ញុំសង្ឃឹមថានាពេលខាងមុខ វៀតណាមនឹងបន្ត​សាក​ល្បង​បន្តទៀតដើម្បីទទួលស្វាគមន៍នាវាដឹកទំនិញដែលមានចំណុះ ១៦០​ ពាន់តោនផងដែរ»​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ