15/10/2019 10:14 GMT+7 Email Print Like 0

កំណត់ឱកាសនិងការសាកល្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហករណ៍នៅវៀតណាម


 ក្រោមប្រធានបទ “ ឱកាសនិងការសាកល្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហប្រតិបតិ្តការ សហករណ៍” នោះ វេទិកាមានការចូលរួមរបស់តំណាងចំនួន៥០០នាក់ដែលជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈឹម ខេត្ត ក្រុង សហករណ៍នានា រួមជាមួយអ្នកជំនាញទាំងជាតិ និងអន្តរជាតិ។ (រូបថត៖ VOV5) 
 

នាបច្ចុប្បន្ន​ វៀតណាមមានសហករណ៍ប្រមាណ២៤ពាន់អង្គភាព ដោយ ទាក់ទាញការចូល​រួម​របស់​សមាជិក​ចំនួន​៦​លាននាក់។ សេដ្ឋកិច្ចសហប្រតិបតិ្ត ការនិងសហករណ៍ ត្រូវបានអះអាងថា ជាផ្នែកមួយ​ដែល​មិន​អាច​ខ្វះបាន​ក្នុង ខឿនសេដ្ឋកិច្ចជាតិ ដោយរួមវិភាគទាន១០%នៃ GDP របស់វៀតណាម។
 
វេទិកា​សេដ្ឋកិច្ចសហប្រតិបតិ្តការ សហករណ៍ឆ្នាំ២០១៩ ដែលបាន សហ ភាពសហករណ៍វៀតណាម សហការ​ជាមួយ​ក្រសួងផែនការនិងវិនិយោគរៀបចំ ឡើងកាលពីព្រឹកថ្ងៃទី១៤ ខែតុលា នៅរដ្ឋធានីហាណូយ។ ក្រោម​ប្រធាន​បទ “ ឱកាសនិងការសាកល្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហប្រតិបតិ្តការ សហករណ៍” នោះ វេទិកា​មាន​ការ​ចូល​រួមរបស់តំណាងចំនួន៥០០នាក់ដែលជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមជ្ឈឹម ខេត្ត ក្រុង សហករណ៍នានា រួមជាមួយ​អ្នក​ជំនាញទាំងជាតិ និងអន្ត​រជាតិ។
 
នាបច្ចុប្បន្ន​ វៀតណាមមានសហករណ៍ប្រមាណ២៤ពាន់អង្គភាព ដោយ ទាក់ទាញការចូល​រួម​របស់​សមាជិក​ចំនួន​៦​លាននាក់។ សេដ្ឋកិច្ចសហប្រតិបតិ្ត ការនិងសហករណ៍ ត្រូវបានអះអាងថា ជាផ្នែកមួយ​ដែល​មិន​អាច​ខ្វះបា​ន​ក្នុង ខឿនសេដ្ឋកិច្ចជាតិ ដោយរួមវិភាគទា​ន១០%នៃ GDP របស់ វៀតណាម​។
 
អញ្ជើញថ្លែង​នៅវេទិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានចាត់ទុកថា សហករណ៍គួរ​តែ​ដើរ​​តួនា​ទីដ៏សកម្ម តភ្ជាប់និងពង្រីកកិច្ច សហប្រតិបតិ្តការ សំដៅលើកកំពស់ខ្សែសង្វាក់តម្លៃ ធ្វើ​ផលិតកម្ម​ដោយ​ទ្រង់ ទ្រាយធំ ឆ្លើយតបនឹងតម្រូវការនៅក្នុងនិងក្រៅប្រទេស។ ចំពោះមុខឱកាសនិង ការសាក​ល្បង​ជា​ច្រើន​ក្នុង​ដំណើរការសមាហរណកម្មកាន់តែទូលំទូលាយរបស់ប្រទេសជាតិនោះ គឺសហករណ៍​ត្រូវ​តែ​ផ្លាស់​ប្ដូរ​ថ្មី​ដោយ​ខ្លួន​ឯងហើយរីកចម្រើន យ៉ាងខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបនឹង​សំណូម​ពរ​ដ៏តឹង​រឹង​នៃ​សេដ្ឋកិច្ច​ទីផ្សារ​។ ឧបនាយក​រដ្ឋមន្រ្តីលោក Vuong Dinh Hue ​បានសង្កត់​ធ្ងន់ថា៖
 
 “ក្នុងសេដ្ឋកិច្ចសមូហភាពនោះគឺ មជ្ឈឹមបានកំណត់ថា សហករណ៍ជាកត្តា គន្លឹះ។ គោលដៅទីមួយគឺនាំ​សេដ្ឋកិច្ច​សមូហ​ភាពរួចផុតពីសភាពការណ៍អន់ ខ្សោយដ៏យូរអង្វែង។ ទីពីរគឺខិតខំប្រឹងប្រែង​សម្រេច​បាន​ល្បឿន​កំណើន​ខ្ពស់ជាង ហើយមានសមាមាត្រធំជាងក្នុង GDP ជាតិ។ ខ្ញុំសង្ឃឹមថា វេទិកានេះត្រូវបាន រៀបចំឡើង​ជាប្រចាំឆ្នាំហើយឆ្នាំនីមួយៗនឹងមានប្រធានបទស្នូល១ ដើម្បីអោយ បណ្ដាសហករណ៍និង​រដ្ឋរួម​គ្នាដោះ​ស្រាយ។ អាស្រ័យហេតុនោះ នាំសេដ្ឋកិច្ច សមូហភាពរីកចម្រើនទៅមុខ នាំមកនូ​វប្រសិទ្ធ​ភាព​ដ៏សក្តិ​សមនឹង​សំណូមពរនិង ឋានៈរបស់សហករណ៍​ក្នុងខឿន​សេដ្ឋកិច្ច​ទីផ្សារតាម​ទិសសង្គម​និយម​របស់​វៀត​ណាម​”៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ