• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូវីដ-១៩៖ Da Nang អនុញ្ញាតឱ្យបិទលារៀន ផ្អាកព្រឹត្តិការណ៍ធំៗ ដែលមិនចាំបាច់ទាំងអស់និងផ្អាកទទួលភ្ញៀវទេសចររយៈពេល ១៤ ថ្ងៃ

នាថ្ងៃទី ២៦ ខែកក្កដា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានចេញឯកសារបន្ទាន់ជាលាយលក្ខណ៍អក្សរ ដើម្បីអនុវត្តវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩។

មន្ទីរទេសចរណ៍ Da Nang ផ្អាកការទទួលភ្ញៀវទេសចរ មកកាន់ទីក្រុងក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២០


ហេតុដូច្នេះ នៅទូទាំងទីក្រុងបានផ្អាក រាល់ព្រឹត្តិការណ៍ធំៗទាំងអស់ មិនប្រមូលផ្តុំមនុស្សច្រើនជាង ៣០ នាក់នៅតាមទីសាធារណៈ ក្រៅកន្លែងធ្វើការ សាលារៀន និងមន្ទីរពេទ្យ  រក្សាចម្ងាយយ៉ាងតិច ០១ ម៉ែត្រពេលទាក់ទងគ្នានិងផ្អាកការទទួលភ្ញៀវទេសចរមកកាន់ទីក្រុង Da Nang ក្នុងរយៈពេល ១៤ ថ្ងៃ។

នៅថ្ងៃដដែលមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង Da Nang បានចេញផ្សាយឯកសារស្តីពីការបិទសាលាមត្តេយ្យ គ្រឹះស្ថានអប់រំទូទៅ និងមជ្ឈមណ្ឌលភាសាបរទេសទាំងអស់ចាប់ពីម៉ោង១រសៀលថ្ងៃទី២៦ ខែកក្កដា រហូតដល់ពេលមានការជូនដំណឹងថ្មី។ សម្រាប់សាកលវិទ្យាល័យឯកជនក្នុងក្រុង មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងបានណែនាំឱ្យមានការតាមដានយ៉ាងដិតដល់នូវស្ថានភាពកម្មាភិបាល សាស្ត្រាចារ្យនិងនិស្សិតនៅក្រៅខេត្តនិងណែនាំសិស្សឱ្យអនុវត្តបទបញ្ញត្តិយ៉ាងតឹងរឹងស្តីពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top