15/09/2021 11:26 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការ CLMV - ស្វែងរកដំណោះស្រាយសម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញ

កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចបណ្ដាប្រទេសកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី៣ (CLMV EMM ១៣) ត្រូវបានធ្វើឡើងនាពេលថ្មីៗនេះតាមប្រព័ន្ធវីដេអូអនឡាញក្រោមអធិបតីភាពរបស់ មីយ៉ាន់ម៉ា។ ក្នុងបរិបទដែលប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំងអស់កំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការឆ្លងរាលដាលនៃជម្ងឺ កូវីដ ១៩ និងស្ដារសេដ្ឋកិច្ចឡើងវិញនោះ កិច្ចប្រជុំ CLMV EMM ១៣ បានក្លាយទៅជាឆានែលគាំទ្រដ៏សំខាន់មួយដែលបានរួមវិភាគទានប្រកប ដោយប្រសិទ្ធភាពដល់ដំណើរការនេះ។

យន្តការសហប្រតិបត្តិការ CLMV ត្រូវបានកកើតឡើងកាលពីឆ្នាំ២០១៣។ នេះជាកិច្ចខិតខំប្រឹងប្រែងមួយ សំដៅឆ្លើយតបនឹងតម្រូវការសត្យានុម័តក្នុងការធ្វើសមាហរណកម្មរបស់អនុតំបន់មេគង្គនិងអាស៊ាន។ កិច្ចសហប្រតិបត្តិការ CLMV ស្ដែងចេញពីគំនិតបង្រួញគម្លាតអភិវឌ្ឍ សំដៅជំរុញការធ្វើសមាហរណកម្មរបស់ក្រុមប្រទេស CLMV ចូលក្នុងដំណើរការអភិវឌ្ឍរួមនៃតំបន់។

កិច្ចសហប្រតិបត្តិការ CLMV គឺសំដៅពង្រីកប្រៀបខ្លាំង សក្ដានុពលសហប្រតិបត្តិការដែលមានស្រាប់របស់ក្រុមប្រទេស CLMV ព្រមទាំងជាឆានែលអំពាវនាវជំនួយឧបត្ថម្ភពីប្រទេសអាស៊ាននិងដៃគូអភិវឌ្ឍផ្សេងៗសម្រាប់ក្រុមប្រទេស CLMV ផងដែរ។ កិច្ចសហប្រតិបត្តិការ CLMV ក៏ជាវេទិកាដើម្បីប្រទេសសមាជិកសម្របសម្រួលជំហរ រួមចំណែកការពារផលប្រយោជន៍របស់ប្រទេស CLMV ក្នុងដំណើរការតភ្ជាប់សេដ្ឋកិច្ចអាស៊ាន ក៏ដូចជារវាងអាស៊ានជាមួយដៃគូផ្សេងៗ (ចិន ជប៉ុន កូរ៉េខាងត្បូង)។ កិច្ចសហប្រតិបត្តិការ CLMV ផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន៖ ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ឧស្សាហកម្មនិងថាមពល គមនាគមន៍ដឹកជញ្ជូន ទេសចរណ៍ និងការអភិវឌ្ឍប្រភពធនធានមនុស្ស។

ផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជម្ងឺរាតត្បាត

ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារស្នូលដែលត្រូវបានរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេស CLMV ទាំង៤ លើកយកមកពិភាក្សានៅកិច្ចប្រជុំលើកនេះ គឺផែនការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជម្ងឺកូវីដ ១៩ និងការបោះជំហានជាបន្តបន្ទាប់ ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ បង្កើនការតភ្ជាប់រវាងប្រទេស CLMV។

 

កិច្ចប្រជុំ CLMV EMM លើកទី១៣តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VNA)
 
តំណាងវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ VNA)


ដើម្បីបន្តអនុវត្តន៍ផែនការស្ដារសេដ្ឋកិច្ចនិងជំរុញពាណិជ្ជកម្ម វិនិយោគ បង្កើនការតភ្ជាប់រវាងប្រទេស CLMV រដ្ឋមន្រ្តីសេដ្ឋកិច្ចនៃប្រទេសទាំង៤បានចែករំលែកព័ត៌មាន បទពិសោធន៍អំពីគោលនយោបាយ វិធានការទប់ទល់នឹងរោគរាតត្បាត ក៏ដូចជាផែនការស្ដារសេដ្ឋកិច្ចរបសឮប្រទេសខ្លួន ហើយលើកឡើងដំណោះស្រាយសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរបស់ CLMV ផងដែរ។ តាមនោះ CLMV បន្តជួយសម្រួលដល់ប្រតិបត្តិការនាំចេញនាំចូលរបស់គ្នាទៅវិញទៅមក ជាពិសេសគឺប្រតិបត្តិការត្រួតពិនិត្យគយនៅតាមច្រកទ្វារព្រំដែន; បង្កើនការតភ្ជាប់រវាងសហគ្រាសនៃប្រទេស CLMV ក្នុងវិស័យ កែច្នៃ នាំចេញកសិផល ចំណីអាហារ សំដៅបង្កើតឡើងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់ដោយមាន CLMV ជាស្នូល។

ជំរុញដំណើរការស្ដារសេដ្ឋកិច្ចរួមរបស់អាស៊ាន

បញ្ហាប្រឈមធំបំផុតក្នុងការធ្វើសមាហរណកម្មរបស់អាស៊ាននោះ គឺការបង្រួញគម្លាតអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាននានា ជាក់ស្ដែងគឺរវាងក្រុម CLMV ជាមួយប្រទេសអាស៊ាននៅសេសសល់។ ក្នុងពេលជាមួយគ្នានោះ ការស្ដារសេដ្ឋកិច្ចក្នុងតំបន់នៅតែផុយស្រួយ នៅពេលដែលដំណើរការបើកទ្វាររបស់ប្រទេសសមាជិកទាំងអស់កំពុងរងការអាក់ខានដោយសារការផ្ទុះជម្ងឺកូវីដ ១៩ ថ្មីដោយវីរុសបំប្លែងថ្មី។ ទោះយ៉ាងណាក៏ដោយ ប៉ុន្តែពាណិជ្ជកកម្មនិងវិនិយោគក្នុងតំបន់ CLMV នៅតែរក្សាបានកំណើនក្នុងឆ្នាំ២០២០ និងប៉ុន្មានខែដំបូងនៃឆ្នាំ២០២១ ហើយបានរួមវិភាគទានទៅក្នុងកំណើនរួមនៃតំបន់អាស៊ានផងដែរ។ ជាទូទៅ ស្ថានភាពសេដ្ឋកិច្ចអាស៊ាននៅតែត្រូវបានគេវាយតម្លៃថាវិជ្ជមាន។ ផលិតផលក្នុងស្រុកសរុប (GDP) នៃតំបន់គ្រោងនឹងកើនឡើង៤%ក្នុងឆ្នាំ២០២១ហើយសម្រេចបាន ៥,២%ក្នុងឆ្នាំ២០២២។

នាពេលកន្លងមក ក្រុមប្រទេស CLMV បានដាក់ឲ្យដំណើរការនូវផែនការធ្វើសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច CLMV ដោយសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការជំរុញពាណិជ្ជកម្ម ដូចជារៀបចំផ្សារណាត់ ពិព័រណ៍ ព្រឹត្តិការណ៍ពន្លឿនពាណិជ្ជកម្មវិនិយោគ ជួយទ្រទ្រង់អង្គភាពអាជីវកម្មខ្នាតមីក្រូ តូចនិងមធ្យម តាមរយៈការតភ្ជាប់ “B2B matching” (ការតភ្ជាប់អង្គភាពអាជីវកម្មជាមួយអង្គភាពអាជីវកម្ម)។ ក្នុងបរិបទដែលតំបន់កំពុងខិតខំប្រឹងប្រែងស្ដារឡើងវិញក្រោយជម្ងឺរាតត្បាតសកល កូវីដ ១៩ នោះ ទន្ទឹមនឹងអាទិភាពចាក់វ៉ាក់សាំងបង្ការជំងឺ គឺការបន្តជំរុញនិងរក្សាកិច្ចសហប្រតិបត្តិការ CLMV ប្រកបដោយប្រសិទ្ធភាព នឹងជួយបង្រួញគម្លាតអភិវឌ្ឍរវាងប្រទេសសមាជិកទាំងអស់ តាមនោះជំរុញដំណើរការស្ដារសេដ្ឋកិច្ចរួមក្នុងអាស៊ាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ