17/07/2020 11:27 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការជំនះពុះពារលើផលវិបាកដោយសង្គ្រាម-មូលដ្ឋានគ្រឹះនៃដំណើរការប្រក្រតីភាពទំនាក់ទំនងវៀតណាម-អាមេរិក

នាថ្ងៃទី១៥ កក្កដា សិក្ខាសាលាក្រោមប្រធានបទ “ទំនាក់ទំនងវៀត ណាម-អាមេរិកនិងផលវិបាកដោយសង្គ្រាម៖ ២៥ឆ្នាំក្រោយពីប្រក្រតីភាព” ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ នៅរដ្ឋធានីវ៉ាស៊ីនតោន អាមេរិក ដោយមានការចូលរួមរបស់លោកឯកអគ្គរដ្ឋទូតវៀតណាម Ha Kim Ngoc និងព្រឹទ្ធសមាជិក Patrick Leahy។

គណៈប្រតិភូវៀតណាមនៅទីក្រុងហាណូយចូលរួមសិក្ខាសាលាតាមប្រព័ន្ធវីដេអូ។ (រូបថត៖ TTXVN)


ថ្លែងនៅទីនេះ លោកព្រឹទ្ធសមាជិកអាមេរិក Patrick Leahy បានសង្កត់ ធ្ងន់ថា សង្គ្រាមជាសោនាដកម្មចំពោះប្រទេសទាំងពីរ ហើយផលវិបាករបស់វានៅតែបន្សល់ទុកក្នុងអំឡុងពេល៤៥ឆ្នាំកន្លងមក។ អាមេរិកមិនដែលបំភ្លេចការជួយឧបត្ថម្ភគាំទ្ររបស់វៀតណាមក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនោះឡើយ ហេតុដូច្នេះ អាមេរិកនឹងចាប់ផ្ដើមអនុវត្តគម្រោងមួយក្នុងរយៈពេល ៥ ឆ្នាំគិតពីឆ្នាំ២០២០នេះ ដើម្បីជួយឧបត្ថម្ភវៀតណាមស្វែងរកយុទ្ធជនដែលបាត់ខ្លួនផងដែរ។ ទន្ទឹមនេះ អាមេរិកនឹងបន្តជួយ ឧបត្ថម្ភដល់ជនរងគ្រោះរាប់ពាន់នាក់នៅវៀតណាមដែលរងផលប៉ះពាល់ដោយគ្រាប់បែកមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅសេសសល់ក្រោយសង្គ្រាម ក៏ដូចជាបោសសម្អាតតំបន់ដីដែលរងការបំពុលដោយសារធាតុគីមី dioxin ដូចជាគម្រោងនៅព្រលានយន្តហោះ Bien Hoa ផងដែរ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអាមេរិកលោក Ha Kim Ngoc បានចាត់ទុកថា សង្គ្រាមដ៏កាចសាហាវជាមួយនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរនោះ ស្មានថាបានបំបែកប្រជាជាតិទាំងពីរជារៀងរហូត ប៉ុន្តែវាប្រែទៅជាជ័រកាវដែលតភ្ជាប់ប្រជាជនវៀតណាមជាមួយប្រជាជនអាមេរិកវិញដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ