08/12/2019 12:01 GMT+7 Email Print Like 0

កិច្ចសហប្រតិបតិ្តការសភាជាកម្លាំងចលករថ្មីក្នុងទំនាក់ទំនងរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh (រូបថត៖ TTXVN)
 

ដំណើរ​ទស្សនកិច្ចជាផ្លូវការជាលើកដំបូងនៅសហ ព័ន្ធរុស្ស៊ី របស់លោកស្រី Nguyen Thi Kim Ngan ក្នុង​ឋានៈ​ជាប្រធាន​រដ្ឋសភាវៀតណាម មានអត្ថន័យដ៏សំខាន់ ដោយបន្តអះអាងនូវគោលនយោបាយកិច្ចការបរទេសដ៏ ឥតងាក​រេរបស់វៀតណាម នោះគឺជានិច្ចកាលគោរពនិងមានគោលបំណងចង់ ពង្រឹងនិង​ពង្រីក​ទំនាក់​ទំនង​ភាព​ជា​ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។

ឆ្លើយ​សម្ភាសន៍មុនដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីរបស់ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចាប់ពីថ្ងៃទី៨ដល់ ថ្ងៃទី១១ខែធ្នូខាងមុខនេះ ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំរុស្ស៊ីលោក Ngo Duc Manh បានសង្កត់ធ្ងន់ថា រុស្ស៊ីជាដៃគូមួយក្នុងចំណោមដៃគូគួរអោយ ជឿទុកចិត្ត បំផុត​របស់​វៀត​ណាម​ ហើយដំណើរទស្សនកិច្ចប្រកបដោយខ្លឹមសារដ៏សម្បូរបែប លើក​នេះប្រព្រឹត្ត​ទៅក្នុង​ក្រប​ខ័ណ្ឌ​ឆ្នាំ​មិត្ត​ភាព​វៀតណាម​-រុស្ស៊ី រុស្ស៊ី-វៀតណាម បានសរអោយឃើញនូវលក្ខណៈពិសេសនៃទំនាក់ទំនងសហប្រតិបត្តិការរវាង ប្រទេសទាំង​ពីរ។ ដំណើរទស្សនកិច្ចជាផ្លូវការជាលើកដំបូងនៅសហព័ន្ធរុស្ស៊ី របស់លោកស្រី Nguyen Thi Kim Ngan ក្នុងឋានៈជាប្រធានរដ្ឋសភាវៀតណាម មានអត្ថន័យដ៏សំខាន់ ដោយបន្ត​អះអាង​នូវគោល​នយោបាយ​កិច្ចការ​បរទេសដ៏ ឥតងាករេរបស់វៀតណាម នោះគឺជានិច្ចកាលគោរពនិងមានគោលបំណងចង់ ពង្រឹងនិង​ពង្រីក​ទំនាក់​ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី។
 
លោកឯក​អគ្គរដ្ឋទូត Ngo Duc Manh ជឿជាក់ថា ដំណើរទស្សនកិច្ចនៅរុស្ស៊ី លើកនេះ​របស់​ប្រធាន​រដ្ឋសភា​វៀត​ណាម​នឹង​បញ្ចប់ប្រកបដោយជោគជ័យ បង្កើត កម្លាំងចលករថ្មីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស​គឺទំនាក់ទំនង សភាតាមនោះពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយទ្វេភាគី​ រួមចំណែកចំពោះការអភិវឌ្ឍប្រកបដោយវិបុលភាពនៅប្រទេស នីមួយៗ និងសុខសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបតិ្តការនិងការអភិវឌ្ឍនៃតំបន់ និងពិភពលោកផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ