17/01/2019 09:37 GMT+7 Email Print Like 0

កិច្ចសហប្រតិបត្តិការអន្តរជាតិដោះស្រាយបញ្ហាកាកសំណល់ប្លាស្ទិកនៅសមុទ្រខាងកើត


 តំណាងដែលបានអញ្ជើញចូលរួមកិច្ចសន្ទនាសមុទ្រលើកទី ៤

 កិច្ចសន្ទនាសមុទ្រលើកទី ៤ ដោយប្រធានបទ " កិច្ចសហប្រតិបត្តិការអន្តរជាតិដោះស្រាយបញ្ហា សម្រាម​ប្លាស្ទិក​បោះបោលនៅសមុទ្រ​ខាងកើត" បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី​ ១៦ ខែមករា នៅទីក្រុ​ង​ហាណូយ ដែលរៀប​ចំឡើង​ដោយវិទ្យាស្ថានការទូត (​ក្រសួងការបរទេសវៀតណា​ម) រួមសហការ​ជាមួយ​ស្ថាន​ទូតអូស្រ្តាលី​ប្រចាំនៅ​វៀត​ណាម និងមុលនិធិ ​Konrad-Adenauer-Stiftung (KAS) ប្រចាំនៅវៀ​តណាម​។
 
ដោយអះអា​ងថា សម្រាមប្លាស្ទិកបោះបោលហាសាគរគឺជាបញ្ហា​សកលនោះ អង្គប្រជុំបានចាត់ទុក​ថា គ្មាន​ប្រទេស​​ណាមួយអាចដោះស្រាយបញ្ហានេះដោយឯកតោ​ភាគីបានឡើយ ពោលគឺត្រូវរួមសហ​ការ និង​អនុវត្តន៍​វិធាន​​ការរួម។
 
ពិភាក្សា​អំពីបណ្ដាគោលនយោបាយសម្អាតកាកសំណល់ប្លាស្ទិករបស់រដ្ឋាភិបាលវៀតណាមនោះ បណ្ឌិត Nguyen Le Tuan នាយកវិទ្យាស្ថានស្រាវជ្រាវ សមុទ្រនិងកោះសមុទ្រ (អគ្គនាយកដ្ឋានសមុទ្រនិងកោះសមុទ្រ នៃក្រសួង​ធន​ធាន​ និងបរិស្ថាន) បានឱ្យដឹងថា៖  នាច្ចុប្បន្ននេះវៀតណាមមា​នច្បាប់ស្ដីពីកាកសំណល់ប្លាស្ទិច​ចំនួន​ពីរ រូម​មាន​៖ ច្បាប់ការពារបរិស្ថាន​ និងច្បាប់ធនធាន បរិយាកាសសមុ​ទ្រ និងកោះ​សមុទ្រ។ ទន្ទឹមនឹង​នេះក៏មាន​ការ​ចេញ​ផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍន៍សេ​ដ្ឋកិច្ចសមុទ្រវៀតណាម ដោយចីរភាព​ដល់ឆ្នាំ២០៣០ និង ចក្ខុវិស័យ​ឆ្នាំ២០៤៥​។ ទោះជាយ៉ាងណាក៏ដោយ វៀតណា​មគប្បីជំរុញខ្លាំងកិច្ចសហប្រតិប​ត្តិការ​តំបន់ ចែករំលែល​ព័ត៌មាន​អំពីកាក​សំណល់​ប្លាស្ទិច​នៅតំបន់​សមុទ្រខាង​កើតផង​ដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ