13/11/2021 13:18 GMT+7 Email Print Like 0

កិច្ចសន្ទនា “ជំរុញការនាំចេញកសិផល ជលផលទៅកាន់ចិន”

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានសហការជាមួយក្រសួងកសិកម្មនិងអភិវឌ្ឍជនបទ រៀបចំកិច្ចសន្ទនាក្រោមប្រធាន បទ “ជំរុញការនាំចេញកសិផល ជលផលទៅកាន់ចិន” តាមទម្រង់ចូលរួមដោយផ្ទាល់ ផងនិងតាមអនឡាញផង។
 

បណ្ដាតំណាងចូលរួមកិច្ចសន្ទនា។ (រូបថត៖ baoquocte.vn)


កិច្ចសន្ទនាគឺសំដៅពិភាក្សាអំពិដំណោះស្រាយជំរុញការនាំចេញកសិផល ជលផលទៅកាន់ចិន ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ សេដ្ឋកិច្ចរបស់ចិនកំពុងស្ដារឡើងវិញ តម្រូវការនាំចូលកសិផលប្រកបដោយគុណភាព ខ្ពស់កាន់តែកើនឡើង តាមនោះរួមចំណែកដល់ការស្ដារនិងជួយទ្រទ្រង់វិស័យនាំចេញ កសិផល ជលផលរបស់វៀតណាមជំនះពុះពារលើការលំបាកដោយសារជម្ងឺរាតត្បាត កូវីដ-១៩។

រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជនបទលោក Le Minh Hoan ចាត់ទុកថា ចាំបាច់ត្រូវស្រាវជ្រាវ ក្ដាប់ជាប់ព័ត៌មានអំពីតម្រូវការនៃទីផ្សារចិន ទំលាប់ប្រើប្រាស់ របស់ប្រជាជនចិន។ លោករដ្ឋមន្រ្តីបានស្នើឲ្យស្ថាប័នតំណាងវៀតណាមប្រចាំឯ បរទេស ជួយគាំទ្រក្នុងការស្វែងយល់ព័ត៌មាន ធ្វើសេនាធិការមកប្រទេសវិញ ដើម្បី កសាងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងផែនការសកម្មភាព សំដៅជំរុញខ្លាំងការនាំ ចេញកសិផល ជលផលទៅកាន់ទីផ្សារចិន និងជំរុញខ្លាំងការផ្លាស់ប្ដូរឌីជីថលក្នុង កសិកម្ម ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ