• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាសារព័ត៌មានបូកសរុបឆ្នាំប្រធានអាស៊ានរបស់វៀតណាមនិងផែនការឃោសនាអាស៊ានដំណាក់កាលឆ្នាំ២០២១-២០២៥



នាថ្ងៃទី១៨ ខែធ្នូ ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម ដែល ជាស្ថាប័នប្រចាំការនៃគណៈ កម្មការដឹកនាំការងារឃោសនាព័ត៌មានអំពី អាស៊ាន បានរៀបចំកិច្ចសន្ទនាសារព័ត៌មានបូកសរុបឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម និងផែនការឃោសនាអាស៊ានដំណាក់កាលឆ្នាំ២០២១-២០២៥។

ថ្លែងនៅកិច្ចសន្ទនា លោក Trieu Minh Long ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ចំណុះក្រសួងព័ត៌មាននិងទូរគមនាគមន៍បានឲ្យដឹងថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ វៀត ណាមសម្រេចបានស្នាដៃដ៏ធំធេង ទោះបីជាត្រូវប្រឈមនឹងការលំបាកឧបសគ្គជាច្រើន ជាពិសេសគឺជម្ងឺរាត ត្បាត Covid-19 ក៏ដោយ។ ក្នុងជោគជ័យរួមនោះមានការរួមចំណែករបស់បណ្ដា ស្ថាប័នសារព័ត៌មាន។ ហេតុដូច្នេះ ក្រៅពីការបូកសរុប វាយតម្លៃចំពោះ ការងារឃោសនាព័ត៌មានស្ដីពីអាស៊ាននាពេលកន្លងមក កិច្ចសន្ទនាលើក នេះក៏ជាឱកាសដើម្បីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា រួមជាមួយអ្នកសារព័ត៌មាន អ្នកកាសែតជួបប្រាស្រ័យទាក់ទងគ្នា ហើយពិភាក្សាអំពីការ កសាងផែនការឃោសនាអាស៊ានក្នុងរយៈពេល៥ឆ្នាំខាងមុខផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top