25/07/2019 10:53 GMT+7 Email Print Like 0

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កម្ពុជាលើកទី ៤


 នាយឧត្តមសេនីយ៍ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានអញ្ជើញទទួលជួបគណៈប្រតិភូវៀតណាម  
 

 កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា លើកទី ៤ បានប្រព្រឹត្តទៅ កាលពីថ្ងៃទី ២៣ ខែ​កក្កដា​ ឆ្នាំ​២០១៩ នៅទីស្នាក់ការក្រសួងការពារជាតិនៃរាជធានីភ្នំពេញ (ព្រះរាជាណាចក្រកម្ពុជា) ក្រោម​ការ​ធ្វើជា​សហប្រធាន​របស់លោកឧត្តម​សេនីយ៍ឯកបម្រុង Nguyen Chi Vinh អ​នុរដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​វៀត​​ណាម និង​នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការនៃក្រសួងការពារជាតិកម្ពុជា។
 
នៅក្នុង​កិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃដោយផ្ចិតផ្ចង់ អំពីលទ្ធផល​ទទួល​បាន​ពីកិច្ច​សហប្រតិ​បត្តិ​ការ​ការ​ពារជាតិរវាងប្រទេសទាំងពីរនាពេលកន្លងមកនិងបានព្រមព្រៀងលើវិធានការនានា ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការនាពេលខាងមុខ។  ភាគីទាំងពីរបានព្រមព្រៀងជាឯកច្ឆន្ទអំពីបណ្តាបញ្ហាយុទ្ធសាស្ត្រ ដែលប៉ះពាល់​ដល់សន្តិសុខនយោបាយនៃប្រទេសទាំងពីរ ព្រមទាំងបានអះអាងថា នៅក្នុងបរិបទបច្ចុប្បន្ននេះ ប្រទេស​ទាំងពីរគួរតែបន្តពង្រឹងទំនាក់ទំនងការពារជាតិទ្វេ ភាគី ដោយរក្សា និងពង្រឹងទំ​នាក់​ទំនង​មិត្ត​ភាព​និង​កិច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំង​ពីរ​ក៏​បាន​ផ្លាស់ប្តូរនូវទស្សនៈស្តីពីស្ថានភាពសន្តិសុខនយោបាយក្នុងតំបន់និងអន្តរជាតិដែលមានការ យកចិត្ត​ទុក​ដាក់​ដូច​គ្នាផងដែរ។
 
ក្នុងថ្ងៃដ​ដែល នាយឧត្តមសេនីយ៍ សម្តេច ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋ​មន្រ្តី​ក្រសួង​ការពា​រជាតិ​នៃព្រះរា​ជាណាចក្រកម្ពុជា បានទ​ទួលគណៈប្រតិ​ភូយោធាជាន់​ខ្ពស់វៀត​ណាម ដឹក​នាំដោយ​លោក​ឧត្តមសេនីយ៍​ឯក​បម្រុង Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម មកសម្តែង​ការគួរសម​និង​ពិភាក្សា​ការ​​ងារ។
 
ក្នុងជំនួប​នេះ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានស្នើ​សុំអោយ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​និង​រូបលោករដ្ឋមន្ត្រីផ្ទាល់ បន្តមានយកចិត្តទុកដាក់ ក្នុងការ​បញ្ជា​ណែនាំ​អោយ​ភ្នាក់​ងារ​និង​អង្គភាព​យោធា​នា​នា​ ដើម្បីអនុវត្តន៍​ប្រកប​ដោយ​ប្រសិទ្ធភាព​រាល់ខ្លឹម​សារ​ចែង​ក្នុង​ពិធីសារ​និងផែន​ការសហប្រតិប​ត្តិការ​ប្រចាំ​ឆ្នាំ​ ក៏​ដូចជាកិច្ចព្រម​ព្រៀងរវាង​ថ្នាក់ដឹក​នាំជាន់ខ្ពស់​និងក្រសួង​ការពារជាតិ​នៃប្រទេស​ទាំង​ពីរ​។
 
អញ្ជើញ​ឆ្លើយតបវិញ នាយឧត្តមសេនីយ៍ សម្តេច ទៀបាញ់ បានស្នើសុំ​អោយ​ភាគី​ទាំងពីរ​បង្កើន​ការផ្លាស់​ប្តូរ​និង​ការ​ច្នៃ​ប្រឌិតនូវខ្លឹមសារនិងវិធានការ រួមទាំងការស្វែងរកវិស័យសហប្រតិបត្តិការថ្មី ដើម្បីនាំទំនាក់ទំនង កិច្ចស​ហប្រ​តិបត្តិការការពារជាតិរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធិភាព៕

 

តាម​ VOV5 - វិទ្យុសំឡេង​​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ