26/06/2019 10:48 GMT+7 Email Print Like 0

កិច្ចសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម - ឥណ្ឌូនេស៊ីលើកទី១


 ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយការពារប្រទេសវៀតណាម - ឥណ្ឌូនេស៊ីលើកទី១
 

 នាថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៩ លោកឧត្តមនាវីទោ Agus Setiadji អគ្គលេខាធិការ​នៃក្រសួង​ការ​ពារ​ជាតិ​ឥណ្ឌូនេស៊ីដឹកនាំគណៈប្រតិភូជាន់ខ្ព​ស់ក្រសួងការពារជាតិឥណ្ឌូនេស៊ី ​អញ្ជើញចូល​រួមកិច្ចសន្ទនា​ស្តីពីយោបាយ​ការពារជាតិ​វៀតណាម-ឥណ្ឌូនេស៊ី តាមការអញ្ជើញរបស់លោកឧ​ត្តមសេនីយ៍​ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួង​ការពារប្រទេស​វៀតណាម។
 
នាព្រឹកថ្ងៃទី ២​៥ ​ខែមិថុនា លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកឧត្តមនាវីទោ Agus Setiadji បានធ្វើសហអធិបតី​ក្នុងកិច្ចសន្ទនាស្តីពីគោលនយោបាយការពារជាតិវៀតណាម - ឥណ្ឌូនេស៊ីលើកទី១។ ក្នុងកិច្ចសន្ទនា​នេះ ភាគីទាំងពីរបានឯកភាពបន្តការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រមទាំងជម្រុញ​រាល់​សកម្ម​ភាពសហ​ប្រតិបត្តិការរវាងអង្គភាពកងទ័ពនានានៃ​ប្រទេសទាំងពីរ ក៏​ដូចជាបន្ត​រួម​សហការ​និង​គាំទ្រ​គ្នាទៅវិ​ញទៅមកលើវេទិកាពហុភាគីផងដែ​រ។ ផ្លាស់ប្តូរទស្សនៈអំពីកា​រធ្វើនេសាទ​ខុសច្បាប់​ដោយ​គ្មាន​រាយការណ៍​និង​មិនគោរពតាម ច្បាប់កំណ​ត់ (ហៅកាត់ថា IUU Fishing) លោកឧត្តម​សេនីយ៍ឯក Nguyen Chi Vinh បានសង្កត់ធ្ងន់ទៅលើគោលការណ៍នៃការដោះ​ស្រាយបញ្ហាអ្នកនេសាទរំលោភ​បំពាន​លើដែនសមុទ្រ គឺគួរតែ​ផ្អែកលើស្មា​រតីមនុស្សធម៌ និងអនុលោម​តាមច្បាប់​អន្តរជាតិ​ ដើម្បីធានា​ភាពស្រប​ច្បាប់​របស់​ប្រទេស​ឥណ្ឌូនេស៊ី​និង​ច្បាប់វៀតណាមផងដែរ។ លោក​ឧត្តមសេនីយ៍​ឯក Nguyen Chi Vinh ក៏បានស្នើឲ្យភាគីទាំង​ពីរប្រព្រឹត្ត​ជាមួយអ្នក​នេសាទ​ដោយ​ឈរលើស្មារតី​នេះដើម្បី​បញ្ចៀសពី​ការប៉ះពាល់​ដល់​ទំនាក់​ទំនង​មិត្តភាព​នៃប្រទេស​ទាំង​ពីរផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ