04/06/2019 11:52 GMT+7 Email Print Like 0

កិច្ចសន្ទនា Shangri-La ឆ្នាំ 2019៖ ទប់ស្កាត់ជម្លោះនិង​ធានាឱ្យមានតំបន់​មួយប្រកបដោយស្ថេរភាព​និងខ្លួនទីពឹងខ្លួន


  កិច្ចសន្ទនា Shangri-La ឆ្នាំ២០១៩ នៅប្រទេសសឹង្ហបុរី 
 

នាថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០១៩ នៅប្រទេសសឹង្ហបុរី កិច្ចសន្ទនា Shangri-La ឆ្នាំ២០១៩ បានបញ្ចប់​ដោយ​មាន​កិច្ច​សន្ទនា​ពេញអង្គ​ចំនួន ៣ ជាមួយខ្លឹមសារពាក់​ព័ន្ធនឹងប្រធានបទមួយចំនួន​ ដូចជា​ចិននិង​កិច្ច​សហប្រតិ​បត្តិការ​សន្តិសុខអន្តរជាតិ , ការទប់ស្កាត់ជម្លោះនៅវិស័យដែលមានកា​រប្រកួតប្រ​ជែង​គ្នា, ការ​ធានា​ឲ្យមាន​តំបន់​មួយប្រកបដោយស្ថិរភាពនិងខ្លួនទីពឹ​ងខ្លួនផងដែរ។
 ​
ថ្លែងក្នុង​ពិធីបិទបញ្ចប់កិច្ចសន្ទនា Shangri-La ឆ្នាំ២០១៩ នេះ អគ្គនាយក​ប្រតិបត្តិ​នៃវិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្រ្ត​អន្តរជាតិ (IISS) បានឲ្យដឹងថា វេទិកាឆ្នាំនេះ​បានកត់​សម្គាល់ជាឆ្នាំដែល​មានតំណាងយ៉ាង​ច្រើន​បំផុត​​កាលពីកាល​ពីមុនមក ក្នុងនោះមានគណៈប្រតិភូថ្នាក់រដ្ឋាភិបា​លចំនួន ៤៤ មកពីប្រទេស ​និងតំបន់​ចំនួន ៥៦ នៅលើពិភពលោក។ ក្រៅពីការយកចិ​ត្តទុកដាក់ចំពោះសារពីបណ្តាប្រទេសធំៗ ដូច​ជា​អាមេរិក​ និ​ងចិន វេទិកាឆ្នាំនេះក៏ជាឱកាសសម្រាប់ប្រទេសដទៃទៀតបង្ហាញ​អំពីទស្សនៈ​វិស័យរបស់ខ្លួន តាម​រយៈនោះ​ស្វែងរកសំ​លេងរួម ដើម្បីធានាផលប្រយោជន៍របស់ខ្លួ​ន ក៏ដូចជាធានាបាននូវសុខ​សន្តិភាព និងស្ថេរភាព​នៅក្នុងតំបន់​ផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​


បណ្តាព័ត៌មានបានផ្សាយ