31/03/2019 10:58 GMT+7 Email Print Like 0

កិច្ចសន្ទនារវាងអាស៊ាននិងសហរដ្ឋអាមេរិកលើកទី៣២


 អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung
 

 នេះជាកិច្ចប្រជុំជាប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្រ្តីការបរទេសរវាងអាស៊ាននិងអាមេរិក សំដៅ​វាយ​តម្លៃ​ចំពោះ​ដំណើរ​ការ​សហប្រតិ​បតិ្តការ ពិភាក្សាលើវិធានការជំរុ​ញ ទំនាក់ទំនងទ្វេភា​គី ក៏ដូច​ជាផ្លាស់​ប្ដូរ​ទស្សនៈ​ស្ដីពី​ស្ថានភាព​អន្តរជាតិ​និង​តំបន់ ផងដែរ។

កិច្ច​សន្ទនារវាងអាស៊ាននិងសហរដ្ឋអាមេរិកលើកទី៣២ បានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០១​៩​ នៅរដ្ឋធានីវ៉ាស៊ីនតោន​ សហរដ្ឋអាមេរិក​។ នេះជា​កិច្ច​ប្រជុំ​ជាប្រចាំ​ឆ្នាំថ្នាក់​អនុរដ្ឋ​មន្រ្តី​ការ​បរទេស រវាង​អាស៊ាន​​និងអា​មេរិក សំដៅវាយតម្លៃចំពោះដំណើរការសហប្រតិ​បតិ្តការ ពិភាក្សាលើវិធានកា​រជំរុញ ទំនាក់​ទំនង​ទ្វេភាគី​ ក៏ដូចជា​ផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថានភាពអន្តរជាតិនិងតំប​ន់ ​ផងដែរ។ អនុរដ្ឋមន្រ្តី​ការបរទេស​វៀត​ណាម លោក Nguyen Quoc Dung បានដឹកនាំគណៈ ​ប្រតិភូវៀតណាមចូលរួមកិច្ចសន្ទ​នានេះ។

​នៅទី​នេះ បណ្ដាប្រទេសបានអះអាងនូវសារសំខាន់នៃទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក ចំពោះ​សុខ​សន្តិភាព សន្តិសុខនិងវិបុលភាព​ ក្នុងតំបន់។ អាមេរិកបាន​អះអាង​ សារជាថ្មី​នូវសារ​សំខាន់​របស់​អាស៊ាន​ក្នុង​គោល នយោបាយកិច្ចការបរទេស​របស់ខ្លួន ព្រមទាំងសម្ដែងគោ​លបំណងច​ង់អោយ អាស៊ានប​ន្តសាម​គ្គីគ្នា​ កសាងសហគមន៍​ប្រកបដោយជោគជ័យ ក៏ដូច​ជាពង្រីក​ តួនាទី​ជាម​ជ្ឈមណ្ឌល​ក្នុង​តំបន់​ផង​ដែរ​។​

​អង្គប្រជុំក៏បានផ្លាស់ប្ដូរទស្សនៈស្ដីពីស្ថានភាពអន្តរជាតិនិងតំបន់ ចែករំលែក ព័ត៌មាន​បច្ចុប្បន្ន​កម្ម​ស្ដីពី​ដំណើរ​​ការ​​សហប្រតិបតិ្តការក្នុងតំបន់ ​ដែលក្នុងនោះ ផ្ដោតទៅលើកិច្ចសហប្រតិបតិ្តកា​រសមុទ្រ​ឥណ្ឌា-ប៉ាស៊ីហ្វិក។ ​បណ្ដាប្រទេសបាន កត់សម្គាល់ការរីកចម្រើននានាក្នុងដំណើរការឆ្ពោះទៅរកការលុបបំបាត់អាវុធ នុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ ដោយចាត់ទុកថា កិច្ចប្រជុំកំពូល​រវាងអាមេរិកនិង ស.ប.បកូរ៉េលើក​ទី២នាពេល​កន្លង​ទៅនៅទីក្រុង​ហាណូយ សម្រេចបាននូវ ​លទ្ធផលគួរអោយលើកទឹ​ក​ចិត្ត ព្រមទាំង​វាយត​ម្លៃខ្ព​ស់ចំ​ពោះតួនាទី​និង​ការរួម វិភាគទានរបស់វៀតណាមក្នុងឋានៈ​ជាប្រទេសម្ចាស់ផ្ទះនៃកិ​ច្ច​ប្រជុំនេះ​ផង​ដែរ។​

​ថ្លែងនៅកិច្ចប្រជុំ ​អនុរដ្ឋមន្រ្តីការបរទេសវៀតណា​មលោក Nguyen Quoc Dung បានចាត់ទុក​ថា នាពេល​ថ្មីៗ​នេះ ​បានកើតមានឡើងការវិវត្ដន៍​វិជ្ជមានមួយ​ ចំ​នួន ជាពិសេស​គឺក្នុង​ដំណើរ​ការ​ចរចារ​វាង​អាស៊ាន​និង​ចិន​ស្ដីពី​ក្រម​ប្រតិបត្តិនៅ សមុទ្រខាងកើ​ត (COC)។ ក៏ប៉ុន្តែ តំបន់នៅតែ​កំពុងប្រឈមមុខនឹងការសាក​ល្បង ជាច្រើន​ដែល​ស្ដែងចេញពីជម្លោះអធិបតេយ្យភាព ​សកម្មភាពពូនជ្រុំ ធ្វើយោធូប នីយកម្មកោះសមុទ្រ ​គ្រោះចោរ​សមុទ្រ ឧក្រិដ្ឋជន​ឆ្លងដែន ការនេសាទដោយ ខុសច្បាប់ ការបំពុលបរិស្ថា​នសមុទ្រនិងគ្រោះធម្មជាតិ ជា​ដើ​ម។ ប្រការនេះទាម ទារអោយអាស៊ាននិងអាមេរិក​ក៏ដូចជាដៃគូ​ផ្សេងៗ​ចាំបាច់​ត្រូវ​បន្ត​បង្កើន​កិច្ចសហប្រតិ​បតិ្តកា​រតាមរយៈយន្តការដឹកនាំដោយអាស៊ាននានាដូច​ជា វេទិកាតំបន់​ អាស៊ាន ​(ARF) កិច្ចប្រជុំ​ជាន់​ខ្ពស់អាស៊ីខាងកើត (​EAS) កិច្ចប្រជុំរដ្ឋមន្រ្តីការពារ ជាតិអាស៊ាន​បើកទូលាយ​ (ADMM+) ​ជាដើម​។ លោ​កអនុរដ្ឋមន្រ្តីក៏បានអះអាងជា ថ្មីម្ដងទៀត​នូវគោលជំហររបស់អាស៊ានដែលមិ​នធ្វើយោធូប​នីយកម្ម ដោះស្រាយ​ ជម្លោះដោយសន្តិវិធី ដោ​យឈរលើច្បាប់អន្តរជាតិ និងអនុសញ្ញាស្ដី​ពីច្បាប់ សមុទ្រឆ្នាំ១៩​៨២​ (UNCLOS​) ព្រមទាំងអនុវត្តន៍យ៉ាងពេ​ញលេញនិង​ប្រកប ដោយ​ប្រសិទ្ធភាព​នូវសេចក្ដី​ថ្លែង​ការណ៍​ស្ដីពី​ការ​ប្រតិបត្តិ​របស់ភាគី​នានានៅ សមុទ្រខាងកើត (DOC) ហើយសម្រេចបាន CO​C ប្រកបដោយសុពលភាព​និង ប្រសិទ្ធភាព​យ៉ាង​ឆាប់ៗ ផ​ងដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ