• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្រ្តីការបរទេស-ការពារជាតិលើកទី៦រវាងវៀតណាមនិងអូស្ត្រាលី

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ វៀតណាមនិងអូស្ត្រាលីបានរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្រ្តីការបរទេស​-ការពារជាតិលើកទី៦នៅរដ្ឋធានីហាណូយ។ គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung។ ចំណែកឯគណៈប្រតិភូអូស្ត្រាលីដឹកនាំដោយអនុរដ្ឋមន្រ្តីការបរទេសលោក Richard Maude និងអនុរដ្ឋមន្រ្តីការពារជាតិស្ដីទីលោក Tom Hamilton។

កិច្ចសន្ទនាយុទ្ធសាស្ត្រថ្នាក់អនុរដ្ឋមន្រ្តីការបរទេស-ការពារជាតិលើកទី៦រវាងវៀតណាមនិងអូស្ត្រាលី 

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើនដ៏ខ្លាំងក្លានៃទំនាក់ទំ​នង​ទ្វេភាគី ពិសេសគឺបន្ទាប់ពីពេលប្រទេសទាំងពីរ លើកទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលពីខែមីនា ឆ្នាំ២០១៨ ព្រមទាំងអះអាងជាថ្មីម្ដងទៀតនូវតួនាទីនិងឋានៈរបស់គ្នានៅក្នុងគោលនយោបាយកិច្ចការបរទេសនៃប្រទេសនីមួយៗផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តពង្រឹងជំនឿទុកចិត្តនយោបាយតាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើការផ្ដល់អាទិភាពសម្រប់កិច្ចសហប្រតិបតិ្តការដែលជះឥទ្ធិពលដ៏វិជ្ជមានទៅលើវិស័យជួបប្រាស្រ័យប្រជាជន អប់រំ ពលកម្ម ទេសចរណ៍ វប្បធម៌និងកីឡាជាដើម។

ពិភាក្សាអំពីសភាពការណ៍នាពេលថ្មីៗ នេះនៅសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការគោរពយ៉ាងហ្មឺងម៉ាត់ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដោះស្រាយជម្លោះដោយសន្តិវិធី គោរពដំណើរការការទូតនិងគតិយុត្ត មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់ អំពើហឹង្សា អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការរួម DOC និងជំរុញការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top