• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី៥

​កិច្ចសន្ទនាគោលនយោបាយការពារជា​តិវៀតណាម-ជប៉ុនលើកទី៥ បានប្រ​ព្រឹត្តទៅនា​ថ្ងៃទី៣០ ខែសីហា ឆ្នាំ​២០១៧​ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa (វៀតណាម) ក្រោមអធិប​តីភាពរបស់​ឧត្តមសេនីយ៍ឯក លោក Nguyen​ Chi Vinh អនុរដ្ឋមន្ត្រីក្រ សួងការពារប្រទេសវៀត​ណាម និងអនុរដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ​ជប៉ុន លោក Manabe Ro ។
 ​ 
​នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពបន្តជ​ម្រុញ កិច្ចសហប្រ​តិបត្តិការលើគ្រប់វិ​ស័យ នា​ពេលខាងមុខ។ ផ្លាស់ប្តូរមតិលើបញ្ហា​ជំនះ ពុះពារលើផល វិបាកនៃស​ង្គ្រាម លោក Nguyen Chi Vinh បានគូសបញ្ជាក់ថា​ បញ្ហាជំនះ​ពុះពារ​នូវ ផ​លវិបាកដោយសង្គ្រាមជានិច្ចកាលជា​បញ្ហាសំខាន់មួយ​ ត្រូវបានបក្ស រដ្ឋនិងកងទ័ព ប្រជាជន​វៀត​ណាម​យកចិត្តទុក​ដាក់ពិសេស និងប្រមូលកម្លាំងពលំជាច្រើ​នសម្រាប់ អនុវត្ត ព្រម​ទាំង​អំពាវ​នាវ​ការ​ជួយ​ឧបត្ថម្ភ​ពីសហគមន៍​អន្តរជាតិ។  ក៏នៅក្នុងជំនួប នេះ ថ្នាក់ដឹ​កនាំ​ក្រសួងកា​រពារជាតិ​នៃប្រទេស​ទាំងពីរ​បាន​ឯកភាព​ បង្កលក្ខណៈងាយ​ស្រួលឲ្យអង្គភាពចំណុះក្រសួងការពា​រជាតិ​ទាំងពីរ អនុវត្តរាល់ស​កម្មភាព សហប្រតិ​បត្តិការ​លើវិស័យមួយ​ចំនួន​ដូចជា៖ សង្គ្រោះ សហប្រតិបត្តិកា​រផ្នែកវេជ្ជ​​សាស្រ្ត​យោធា ជម្រុញ​ការផ្លាស់​ប្តូរព័ត៌មាន​រវាង​ស្ថាប័ន​ស្រាវជ្រាវយុទ្ធសាស្ត្ររប​ស់ ក្រសួងការពារជាតិនៃ​ប្រទេស​ទាំងពីរ៕

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top