• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀង EVFTA បង្កើតយថាទស្សន៍ថ្មីសម្រាប់បណ្តាខឿនសេដ្ឋកិច្ចអឺរ៉ុប


កិច្ចព្រមព្រៀង  EVFTA នឹងជួយជំរុញពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងបង្កើតឱកាស    ក្នុងរយៈពេលវែងនិងកំណត់ «រូបរាង» នៃទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងវៀតណាមក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ (រួបថត៖ TTXVN)
 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA) ចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា មិនត្រឹម តែជួយបើកឱកាសក្នុងការជំរុញសេដ្ឋកិច្ចវៀតណាម ប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវយថាទស្សន៍ថ្មីសម្រាប់បណ្តាខឿនសេដ្ឋកិច្ចអឺរ៉ុបនៅចំពេលមានអស្ថិរភាពខាងហិរញ្ញវត្ថុសកលលោកទៀតផង។
 
ទីភ្នាក់ងារសារព័ត៌មាន DPA របស់អាឡឺម៉ង់កាលពីថ្ងៃទី ៦ ខែសីហាបានដកស្រង់សម្តីរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងឯសន្និសីទស្តីពីការអនុវត្តផែនការប្រតិបត្តិការកិច្ចព្រមព្រៀង EVFTA ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងបើកឱកាសដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាម។
 
DPA ក៏បានដកស្រង់សម្តីរបស់លោក Jean-Jacques Bouflet អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាមដោយអះអាងថាយោងតាមការស្ទង់មតិមួយ បានឲ្យដឹងថាមានថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអឺរ៉ុបប្រមាណ ៧៤% ជឿជាក់ថាកិច្ចព្រមព្រៀង EVFTA នឹងមានផលប៉ះពាល់យ៉ាងវិជ្ជមានដល់អង្គភាពអាជីវកម្មរបស់ពួកគេ ហើយលោក Bouflet ក៏បានបន្ថែមទៀតថាកិច្ចព្រមព្រៀង  EVFTA នឹងជួយជំរុញពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងបង្កើតឱកាស    ក្នុងរយៈពេលវែងនិងកំណត់ «រូបរាង» នៃទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងវៀតណាមក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម


ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ប្រធានរដ្ឋសភាវៀតណាមនិងភរិយា មកដល់ទីក្រុង អ៊ូឡង់បាតារ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ុងហ្គោលី

ដំណើរទស្សនកិច្ចបញ្ជាក់ពីគោលនយោបាយដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម ដែលឱ្យតម្លៃនិងមានបំណងចង់ជំរុញការអភិវឌ្ឍយ៉ាងជាក់ស្ដែង និងមានប្រសិទ្ធភាពនូវភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយម៉ុងហ្គោលី ឈានដល់កំពស់ថ្មីមួយប្រកបដោយចីរភាព។

Top