• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀង EVFTA និង EVIPA៖ ឱកាសសម្រាប់សហគ្រាសនៃភាគីទាំងពីរពង្រីកការធ្វើអាជីវកម្ម

 
ទិដ្ឋភាពនៃកិច្ចប្រជុំ
 

 លោកស្រី Cecilia Malmstrom ឧត្តមស្នងការពាណិជ្ជកម្ម EU បានអះអាងថា៖ តាម​រយៈ​សកម្ម​ភាព​ពាណិជ្ជកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាពនេះ នឹងជំរុញវិនិយោគ និងបង្កើតការងារធ្វើ ហើយ EU មានគោលបំណងថា សភាអឺរ៉ុប​នឹងអ​នុម័តលើ កិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។ 
 
នាព្រឹក​ថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ ក្រសួងឧស្សាហ​ពាណិជ្ជកម្ម​បាន​រួម​សហការ​ជាមួយ​គណៈ​បេសកកម្ម​សហភាពអឺរ៉ុបប្រចាំនោវៀតណាម និងសភាពាណិជ្ជកម្ម ឧស្សាហកម្មវៀត​ណាម​រៀប​ចំ​វេទិកា​ដោយ​ប្រធាន​បទ​ “កិច្ចសន្ទនាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​និងកិច្ចព្រមព្រៀ​ង គាំពារ​វិនិយោគ​រវាង​វៀត​ណាម​ និង​សហភាពអឺរ៉ុប៖ ឱកាសសម្រាប់សហគ្រាស​នានា”​។
 
អញ្ជើញ​ថ្លែងនៅទីនេះ លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖ កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្មសេរីវៀតណាម - EU (EVFTA) មិនត្រឹមតែជួ​យទំនិញវៀតណាមពង្រីក​ទីផ្សារ លើក​កម្ពស់តម្លៃនាំចេញ​ប៉ុណ្ណោះទេ ថែមទាំង​ទាក់ទាញ​ចរន្តទុន​វិនិយោគ​ដែលមាន​គុណភាព​ខ្ពស់​ពីអឺរ៉ុប​ចូលម​ក​វៀត​ណាម​ទៀតផង។ ទន្ទឹមនឹងនេះ កិច្ចព្រមព្រៀងគាំពារវិនិយោគរវា​ងវៀតណាម និងសហភាពអឺរ៉ុ​ប (EVIPA) ក៏បានអះអាងយ៉ាងខ្លាំងក្លានូ​វឋានៈរបស់វៀត​ណាម លើឆាកអន្តរជាតិផងដែរ។ លោក​បានថ្លែង​ថា៖
 
“រចនា​សម្ព័ន្ធផលិតផលនាំចេញពាណិជ្ជកម្មរបស់វៀតណាម ជាមួយ EU គឺមាន​ចរិត​លក្ខណៈ​បំពេញ​បន្ថែម​គ្នា​ទៅ​​វិញ​ទៅមក។ ទីផ្សារអឺរុបមានប្រទេសចំនួន ២៨ គឺមានផលិតផលសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម។ ចំណែក​ឯលើ​វិស័យសេដ្ឋកិច្ចផ្សេងៗទៀត ដូចជាតម្បាញកាត់ដេរ ឬស្បែកជើង គឺអាចឃើញ​នូវ​ទំហំ​ផលិត​ផល​វៀត​ណាម​នៅទីផ្សារអឺរ៉ុប។ តម្លៃបង្កើនបន្ថែមនៃវិស័យវសេដ្ឋកិ​ច្ចទាំងនេះគឺមានសារៈសំខាន់​ណាស់ ដើម្បីវៀត​ណាម​អាច​ទាញយកឱកាសក្នុងកិច្ច​ព្រមព្រៀង​នេះ”។
 
ចំណែក​ឯក លោកស្រី Cecilia Malmstrom ឧត្តមស្នងការពាណិជ្ជកម្ម EU បានអះអាងថា៖ តាមរយៈ​សកម្មភាព​ពាណិជ្ជកម្ម​ប្រកបដោយប្រសិទ្ធភាពនេះ នឹងជំរុញវិនិយោគ និងបង្កើតការងារធ្វើ ហើយ EU មានគោល​បំណង​ថា សភា​អឺរ៉ុប​នឹងអនុម័តលើ កិច្ចព្រមព្រៀងនេះយ៉ាងឆាប់ៗ។ លោកស្រីបានថ្លែងថា៖
 
“តាមរយៈកិច្ច​ព្រមព្រៀងទាំងនេះ ផលិតផល​របស់​អឺរ៉ុប​ជាច្រើន​នឹងមាន​តម្លៃប្រកួត​ប្រជែង​ជាង​នៅវៀត​ណាម​។ ប្រ​ការនេះនឹងនាំមកនូវឱកាសជាច្រើនសម្រាប់​សហគ្រាសនៃភាគីទាំង​ពីរ និងផល​ប្រយោជន៍​សម្រាប់​អតិថិជន​។ ក៏ដូ​ចជានាំមកនូវផលប្រយោជន៍សម្រាប់ស​ង្គមវៀតណាម និងអឺ​រ៉ុប ព្រមទាំង​លើកកម្ពស់​កិច្ច​ព្រម​ព្រផង​នេះ​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top