• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងសន្តិភាពជាមួយ FARC នឹងត្រូវបានចុះហត្ថលេខានាខែ ឧសភា


កិច្ចព្រមព្រៀងសន្តិភាពជាមួយ FARC នឹងត្រូវបានចុះហត្ថលេខានាខែ ឧសភា (Image: VNA)

នាថ្ងៃទី១១ ខែមិនា ឆ្នាំ​២០១៦ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Colombia លោក Juan Fernando Cristo បាន​ឲ្យដឹង​ថា​៖ កិច្ច​ព្រមព្រៀង​សន្តិភាព រវាងរដ្ឋាភិបាល​នៃ​ប្រទេសនេះ និងកំលាំងប្រដាប់អាវុធបដិវត្តន៍ Colombia (FARC) នឹង​ត្រូវ​បាន ចុះហត្ថ​លេខានាខែឧសភាខាងមុខ។ សេចក្តីប្រកាសរបស់រដ្ឋមន្ត្រី​ Cristo ត្រូវបាន​នាំចេញ​បន្ទាប់​ពីប្រធានា​ធិបតី Juan Manuel Santos ក៏ដូចជា​តំណាង​របស់ FARC បាន​ទទួល​ស្គាល់​លទ្ធភាព​មិន​អាច​សម្រេច​ចុះ​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង សន្តិភា​ព​មុនកាល​កំណត់ (ថ្ងៃទី​២៣ ខែ​មិនា) ដែល​ត្រូវបាន​ដាក់ចេញ ក្នុង​ជំនួប​ខែកញ្ញាឆ្នាំ​២០១៥ នៅគុយបាទេ។ ប៉ុន្តែ លោក  Cristo បាន​ចាត់​ទុក​ថា៖ នាថ្ងៃទី​២៣ ខែ​មិនា ភាគី​ទាំង​ពីរ​អាច​ទទួល​បាន​កិច្ចព្រមព្រៀង​ឈប់បាញ់​ទ្វេ​ភាគី៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top