26/12/2021 21:29 GMT+7 Email Print Like 0

កិច្ចប្រជុំសារព័ត៌មានទូទាំងប្រទេសបូកសរុបការងារឆ្នាំ២០២១ ដាក់ពង្រាយភារកិច្ចឆ្នាំ២០២២

នៅកិច្ចប្រជុំនេះដែរ គណៈកម្មការផ្សាយជាភាសារបរទេស (VOV៥) នៃវិទ្យុ សម្លេងវៀតណាម មានកិត្តិយសដោយទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹម ដោយមានស្នាដៃឆ្នើមក្នុងការងារព័ត៌មាន ឃោសនា អនុវត្តន៍ ភារកិច្ចនយោបាយក្នុងឆ្នាំ ២០២១។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៤ ខែធ្នូ គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានធ្វើជាអធិបតីសហការជាមួយក្រសួងព័ត៌មាននិងទូរគមនាគមន៍ សមាគមន៍អ្នកកាសែតវៀតណាម រៀបចំកិច្ចប្រជុំសារព័ត៌មានតាមទម្រង់ដោយផ្ទាល់មុខផងនិងតាមអនឡាញផង។

ថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានបញ្ជាក់ ថា នាពេលកន្លងមក សារព័ត៌មានបានរួមដំណើរ ចូលរួមចំណែកយ៉ាងសំខាន់និងមិន អាចខ្វះបាន ដើម្បីជួយរដ្ឋាភិបាលសម្រេចភារកិច្ចក្នុងឆ្នាំកន្លងទៅ ជាមួយនឹង ព្រឹត្តិការណ៍ធំៗជាច្រើន ទោះបីជាស្ថានភាពជម្ងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញក៏ដោយ។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ក៏បានស្នើឲ្យសារព័ត៌មានវៀតណាម ជំរុញខ្លាំងការផ្លាស់ប្ដូរ ឌីជីថល បង្កើនការតស៊ូ ចំណាត់ការព័ត៌មានខុសឆ្គង ដែល រំលោភបំពានលើច្បាប់វៀតណាមនៅលើផ្លាតហ្វមឆ្លងដែននានា; គ្រប់គ្រងផ្លាតហ្វម ឆ្លងដែនឲ្យបានល្អ ជាពិសេសគឺបណ្ដាញសង្គម; អភិវឌ្ឍបណ្ដាញសង្គមក្នុងស្រុក ដែល អាចកំណត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ហើយមានអត្រាអ្នកប្រើប្រាស់ស្មើរនឹង បណ្ដាញសង្គមបរទេស។

នៅកិច្ចប្រជុំនេះដែរ គណៈកម្មការផ្សាយជាភាសារបរទេស (VOV៥) នៃវិទ្យុ សម្លេងវៀតណាម មានកិត្តិយសដោយទទួលបានប័ណ្ណសរសើររបស់គណៈកម្មាធិការ ឃោសនាអប់រំមជ្ឈឹម ដោយមានស្នាដៃឆ្នើមក្នុងការងារព័ត៌មាន ឃោសនា អនុវត្តន៍ ភារកិច្ចនយោបាយក្នុងឆ្នាំ២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ