• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋាភិបាលវៀតណាមជាប្រចាំខែមិថុនាឆ្នាំ២០២១ ពិភាក្សាអំពីដំណោះស្រាយអភិវឌ្ឍសេដ្ឋកិច្ចក្នុងឆមាសទី២

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលជាប្រចាំខែមិថុនា។

ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា កិច្ចប្រជុំលើកនេះមានអត្ថន័យដ៏សំខាន់ ដោយវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ចសង្គម ការងារប្រតិបត្តិរបស់រដ្ឋាភិបាលក្នុងអំឡុងពេល៦ខែដើមឆ្នាំ២០២១ ហើយពិភាក្សា ពីភារកិច្ច ដំណោះស្រាយសម្រាប់រយៈពេល៦ខែចុងឆ្នាំ។ ទន្ទឹមនឹងនោះ អង្គប្រជុំ ពិភាក្សាពិបញ្ហាសំខាន់និងចាំបាច់បន្ទាន់ផ្សេងៗទៀតនាបច្ចុប្បន្នដូចជា ការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតកូវីដ ១៩ ការដោះស្រាយការលំបាកដើម្បីជំរុញផលិតកម្ម អាជីវកម្ម ជាដើម។

គួរបញ្ជាក់ថា ក្នុងអំឡុងពេល៦ខែកន្លងមក ទន្ទឹមនឹងការងារបង្ការទប់ស្កាត់ជម្ងឺ រាតត្បាតកូវីដ ១៩ រដ្ឋាភិបាលវៀតណាមបានម្ចាស់ការក្ដាប់ជាប់ស្ថានភាព ហើយមាន ការដឹកនាំនិងប្រតិបត្តិយ៉ាងប្ដូរផ្ដាច់ មានលក្ខណៈច្នៃប្រឌិត បត់បែន និងទាន់ពេល វេលាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំប្រឹងប្រែងនៃប្រព័ន្ធនយោបាយ ទាំងមូល សហគមន៍សហគ្រាសនិងប្រជាជនលើទូទាំងប្រទេស ដើម្បីបន្តថែរក្សាស្ថិរ ភាពសេដ្ឋកិច្ចសង្គម ហើយសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top