• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល ACMECS, CLMV និង CLV៖ ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការក្នុងតំបន់

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ (រូបថត៖ VGP)
 

នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ កិច្ចប្រជុំកំពូលស្តីពីយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចទន្លេបី អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី ៩ (AMECS ៩); កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម លើកទី ១០ (CLMV ១០) និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម លើកទី ១១ (CLV ១១) បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។

អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ឆ្លងកាត់អស់រយៈពេលជាង ១៧ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍មក យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ បានបញ្ជាក់ពីអត្តសញ្ញាណដោយឡែករបស់ខ្លួន ដែលជាយន្តការសហប្រតិបត្តិការដ៏សំខាន់មួយសម្រាប់តំបន់មេគង្គផងដែរ។ លោកនាយករដ្ឋមន្ត្រី  Nguyen Xuan Phuc បានបញ្ជាក់ជាថ្មីម្តងទៀតពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាម ចំពោះយុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ផងដែរ។ លោកនាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញមានប្រសាស ន៍ថា៖ “ខ្ញុំជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តនិងការខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក កិច្ចសហប្រតិបត្តិការនៃប្រទេសទាំង ៥ របស់យើង នឹងកាន់តែរឹងមាំហើយកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសន្តិភាព ស្ថិរភាពនិងវិបុលភាពរួមក្នុងតំបន់។ វៀតណាមសូមស្វាគមន៍និងគាំទ្រដល់លេខាធិការដ្ឋាន ACMECS ក៏ដូចជាមានបំណងចង់ឲ្យមានដៃគូជាច្រើន ដើម្បីអភិវឌ្ឍតំបន់រួមគ្នាជាមួយបណ្តាប្រទេស ACMECS ផង ដែរ”។

នៅបញ្ចាប់នៃកិច្ចប្រជុំកំពូលអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ បណ្តាប្រទេសបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចយុទ្ធសាស្រ្តអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៩។ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រគល់តួនាទីជាប្រធានប្តូរវេន ACMEC ទៅនាយករដ្ឋមន្ត្រីឡាវ។

ក៏នាព្រឹកថ្ងៃទី ៩ ធ្នូនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១០ (CLMV ១០) ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីឡាវ លោកThongloun Sisoulith ក្រោមប្រធានបទ “បង្កើនប្រសិទ្ធភាពនៃការតភ្ជាប់សម្រាប់សមាហរណកម្មតំបន់”។ នៅក្នុងសន្និសីទកំពូលនេះ ថ្នាក់ដឹកនាំបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីធ្វើឱ្យស៊ីជម្រៅចំណងមិត្តភាពជាប្រពៃណី អ្នកជិតខាងភូមិផងរបងជាមួយ និងផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំង ៤។ នៅចុងបញ្ចប់នៃសន្និសីទ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៤ បានឯកភាព លើឯកសារចំនួន ៣ រួមមានសេចក្តីថ្លែងការណ៍រួមនៃសន្និសីទ ឯកសារ “ក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV” និងបញ្ជីគម្រោងសហប្រតិបត្តិការអាទិភាពចំនួន ១៦។ ប្រទេសទាំងអស់ក៏បានយល់ព្រមដើម្បីប្រទេសមីយ៉ាន់ ម៉ា នឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សន្និសីទកំពូល CLMV លើកទី ១១ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top