• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី ២១៖ អាស៊ានអបអរសាទរកូរ៉េខាងត្បូងអនុវត្តគោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មីរបស់ខ្លួន


ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េលើកទី ២១តាមប្រព័ន្ធវីដេអូ (រូបថត៖ VNA)
 

នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងលើកទី ២១ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានមានប្រសាសន៍ថាប្រទេសនេះ បានឈានចូលដំណាក់កាលទី ២ នៃការអនុវត្តគោលនយោបាយឆ្ពោះទៅភាគខាងត្បូងថ្មីរបស់ខ្លួនក្នុងនោះមានកម្មវិធីសហប្រតិបត្តិការថ្មី ដើម្បី ធ្វើឲ្យទំនាក់ទំនងជាមួយបណ្តាប្រទេសសមាជិកអាស៊ានឡើងដល់កម្រិតដៃគូសំខាន់ៗរបស់កូរ៉េខាងត្បូងចំនួន ៤ រួមមានសហរដ្ឋអាមេរិក ជប៉ុន ចិននិងរុស្ស៊ី ដែលបង្ហាញពីការគោរពចំពោះទំនាក់ទំនងជាមួយអាស៊ាន។

ទន្ទឹមនឹងនេះដែរ កូរ៉េខាងត្បូងក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានជាពិសេសប្រទេស វៀតណាម។ ម្យ៉ាងវិញទៀត ភាគីទាំងពីរក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត      ជាពិសេសនៅពេលដែលភាគីទាំងពីរទើបតែបានប្រារព្ធធ្វើឡើងខួបលើកទី ៣០ នៃការបង្កើតទំនាទំនង ។ រីឯខ្លួនវិញ អាស៊ានបានកោតសរសើរចំពោះការគាំទ្ររបស់កូរ៉េខាងត្បូងក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការសន្យាផ្តល់ជំនួយឧបត្ថម្ភទឹកប្រាក់ ១ លានដុល្លារអានេរិក ដើម្បីជួយដល់មូលនិធិអាស៊ានក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ព្រមទាំងជួយគាំទ្រឧបករណ៍វេជ្ជសាស្រ្ត និងសម្ភារៈបរិក្ខាពេទ្យផ្សេងៗទៀត ដែលមានទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិកជូនដល់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

លើសពីនេះទៀត ភាគីទាំងពីរក៏បានឯកភាពអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - កូរ៉េខាងត្បូង (AKFTA) ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នាពេលឆាប់ៗផងដែរ។ ភាគីទាំងពីរក៏បានឯកភាពលើផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២១-២០២៥ ដើម្បីតម្រង់ទិសដៅនៃទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូងក្នុងរយៈពេល ៥ ឆ្នាំខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top