08/07/2020 12:07 GMT+7 Email Print Like 0

កិច្ចប្រជុំថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM +)តាមរយៈប្រព័ន្ធវីដេអូត្រូវបានបើកជាផ្លូវការ


 ទិដ្ឋភាពនៃកិច្ចប្រជុំថ្នាក់មន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ានបើកទូលាយ (ADSOM +) (រូបថត៖ qdnd.vn)
 

នាព្រឹក​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានប្រព្រឹត្តិទៅកិច្ចប្រ​ជុំថ្នាក់​មន្ត្រីការ​ពារជាតិ​ជាន់​ខ្ពស់​អាស៊ាន​បើក​ទូលាយ​ (ADSOM +)តាមរយៈប្រព័ន្ធវីដេអូ ដោយមាន​ការចូលរួម​របស់​ប្រធាន​គណប្រតិភូមន្ត្រី​ការពារ​ជាតិ​ជាន់​ខ្ពស់​អាស៊ាន និងប្រទេសចំនួន ៨ ទៀត គឺរុស្ស៊ី ចិន អាមេរិក ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ញូវហ្សេឡែន ឥណ្ឌា និង​អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍នយោបាយនិងសន្តិសុខ។
 
អញ្ជើញ​ថ្លែង នៅក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាម​បាន​សង្កត់ធ្ងន់ថា៖ ក្នុងស្មារតី“ភាពស្អិតរមួត និងការឆ្លើយ តប” នៃឆ្នាំប្រធានអាស៊ាន ២០២០ នោះ ក្នុងរយៈ​ពេលកន្លងទៅអាស៊ាននឹងបណ្ដាប្រទេសជាសមាជិកជានិច្ចកាលចាត់វិធានការសមស្រប ដោយម្ចាស់​ការ ក៏ដូចជាអនុវត្តន៍សកម្មភាពតាមអនឡាញប្រកប ដោយប្រសិទ្ធភាពជាច្រើនផងដែរ។ លោកបាន​ថ្លែងថា៖ “នៅក្នុងកិច្ចប្រជុំថ្ងៃនេះ គណប្រតិភូទាំងអស់នឹងធ្វើការចែក រំលែកអំពី​ស្ថាន​ភាព​ពិភពលោក​ និងតំបន់ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 នឹងជួយយើងយល់ដឹងអំពីកិច្ចការពារជាតិ ព្រម​ទាំង​រួម​ចំណែកពង្រឹងទំនុកទុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងការលំបាកសាកល្បងរួម។ លើសពីនេះ​ទៅទៀត យើងនឹងធ្វើការពិភាក្សាលើការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ អាស៊ានបើក​ទូលាយ​ (ADMM +) នាខែតុលាខាងមុខនេះ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ