02/07/2020 14:35 GMT+7 Email Print Like 0

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-អូស្រ្តាលីពិសេស ស្តីពី COVID-19 តាមរយៈប្រព័ន្ធវីដេអូ


 អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ
 

កិច្ច​ប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន - អូស្រ្តាលីពិសេសស្តីពី COVID-19 បានធ្វើឡើងនាថ្ងៃទី ៣០ ខែមិថុនា តាម​រយៈ​ប្រព័​ន្ធ​វីដេអូ ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាស៊ាននិងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ អនុ​រដ្ឋ​មន្រ្តីការ​បរទេសវៀតណាម ប្រធាន SOM អាស៊ានវៀតណាមបានតំណាង​ឱ្យវៀតណាម ក្នុងនាម​ជាប្រធាន​អាស៊ាន​ អញ្ជើញចូលរួមកិច្ចប្រជុំនេះ។
 
នៅក្នុង​កិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នា ជំរុញការចែករំលែកព័ត៌មាននិងបទពិសោធន៍ ក៏ដូចជា លើកកម្ពស់​សមត្ថភាពក្នុងឆ្លើយតបជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ជាពិសេស សម្របសម្រួលយ៉ាង​ជិត​ស្និទ្ធ​ក្នុង​កិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវនិងផលិតវ៉ាក់សាំង បង្ការ COVID-19 រួមទាំងថ្នាំព្យាបាលផងដែរ។ ភាគីទាំង​ពីរ​ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ពលរដ្ឋរបស់ប្រទេសនីមួយៗ ដែលរងផ​ល​ប៉ះពាល់ដោយជំងឺរាតត្បាត និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើមាតុភូមិនិវត្តន៍ ប្រសិនបើ​ពល​រដ្ឋ​ទាំង​នេះមានតម្រូវការនិងក្នុងលក្ខខណ្ឌសមស្រប។ ក្នុងឱកាសនេះ អូស្ត្រាលី​បាន​ប្រកាស​នូវគំនិត​ផ្តួច​ផ្តើម​មួយ​ចំនួន ដូចជាគំនិតផ្តួចផ្តើមអាស៊ាន - អូស្ត្រាលីស្តីពីសន្តិសុខសុខាភិបាល កិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ​អាស៊ាន - អូស្ត្រាលី និងការផ្តល់អាហារូបករណ៍ផ្នែកវេជ្ជសាស្រ្តបន្ថែមសម្រាប់ប្រទេសអាស៊ាន ព្រម​ទាំង​ការផ្តល់​ជំនួយមាន​តម្លៃ ២៨០ លានដុល្លារអូស្រ្តាលី សម្រាប់បណ្តាប្រទេសអាស៊ានប្រឆាំងនឹងជំងឺឆ្លងរាលដាល ផងដែរ។
 ​
អញ្ជើញ​ថ្លែងក្នុងនាមវៀតណាមជាប្រធានអាស៊ាន អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung បានសង្កត់​ធ្ងន់​ថា អាស៊ាននិងអូស្រ្តាលីចាំបាច់ត្រូវប្រុងប្រយ័ត្ន ចំពោះរលកទី២នៃការឆ្លងរាលដាលដំងឺរាត ត្បាត​។ ទន្ទឹមជាមួយគ្នានេះ ផ្តោតការយកចិត្តទុកដាក់​ក្នុងការ​ធានាសិទ្ធិ និង​ការប្រ​ព្រឹត្ដ​សមភាព​ជាមួយពល​រដ្ឋ​នៃប​ណ្តាប្រទេសអាស៊ាននៅអូស្ត្រាលី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីកាត់បន្ថយ ផល​ប៉ះពាល់​សេដ្ឋកិច្ច​សង្គមបណ្តាល​ពីជំងឺឆ្លង ដើម្បីឆ្ពោះទៅរកស្តារខឿនសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ