• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល COP26 នឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ ២០២១ នៅទីក្រុង Glassgow ចក្រភពអង់គ្លេស

COP26 នឹងត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ពោលគឺក្រោយពីបានពន្យាពេល ១ ឆ្នាំ បើប្រៀបធៀបនឹងផែនការដែលបានដាក់ចេញ ដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ។

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP25) (រូបថត៖ TTXVN)


អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៨ ខែឧសភាបានបញ្ជាក់ថាកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP26) នឹងប្រព្រឹត្តទៅនាខែវិច្ឆិកាឆ្នាំ ២០២១ នៅទីក្រុង Glasgow ប្រទេសស្កុតឡេននៃចក្រភពអង់គ្លេស។ COP26 នឹងត្រូវប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ ពោលគឺក្រោយពីបានពន្យាពេល ១ ឆ្នាំ បើប្រៀបធៀបនឹងផែនការដែលបានដាក់ចេញ ដោយសារការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ។

បណ្ដាការចរចា ក្នុងក្របខ័ណ្ឌ COP26 ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Glasgow ត្រូវបានចាត់ទុកថា មានសារៈសំខាន់បំផុតតាំងពីពេលដែលកិច្ចប្រជុំកំពូលស្ដីពីបម្រែបម្រួលអាកាសធាតុនៅទីក្រុងប៉ារីសតាំងពីឆ្នាំ ២០១៥ (COP 21) មក។ មេដឹកនាំពិភពលោកគ្រោងនឹងបង្កើនការសន្យា សំដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top